KD Logo
+855 16 757 168     samnob@keiladaily.com

បាល់ទាត់

បឹង​កេត​បង្កើន​​គម្លាត​លើ​ទ័ព​នៅ​លីគ​កំពូល​កម្ពុជា​ ស្រប​ពេល​វឌ្ឍនាកា​​គ្រប់​គ្រង​តារាង​គ្រាប់​បាល់​

2 ឆ្នាំ មុន

ជ័យ​ជម្នះ​៤​ទល់​នឹង​០​លើ​ស៊ីម៉ាក់​យូណាយ​ធីត កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា នា​ទីលាន​មជ្ឈមណ្ឌល​បាល់​ទាត់​ជាតិ​បាទី ​បាន​រុញ​បឹងកេត​អង្គរ​ឲ្យ​ឃ្លាត​ពី​​ក្លឹប​ក្រសួង​ការពារ​ជាតិ​ ចំនួន​៦​ពិន្ទុ​ ក្នុង​តារាង​​លីគ​​កំពូល​កម្ពុជា សប្ដាហ៍​ទី​១២​។ ៦​ពិន្ទុ​ដោយ​សារ​តែ​ទ័ព​មិន​ប្រកួត​ទេ ព្រោះ​ក្លឹប​វេស្ទើន​ភ្នំពេញ​ជាប់​ភារកិច្ច​​​តំណាង​កម្ពុជា ក្នុង​ព្រឹត្តិការណ៍​កីឡា​សាកលវិទ្យាល័យ​​អាស៊ាន នៅ​ប្រទេស​សឹង្ហបុរី។

កម្ពុជា​បើក​ឆាក​សន្សំពិន្ទុ​ជាមួយ​ឡាវ​ក្នុង​ពាន​ U16 ល្ងាច​នេះ

2 ឆ្នាំ មុន

ក្រុម​បាល់​ទាត់​ជម្រើស​ជាតិ​អាយុ​ក្រោម​១៦​ឆ្នាំ​​កម្ពុជា​នឹង​បើក​វគ្គ​វិលជុំ​សន្សំ​ពិន្ទុ​ក្នុង​ពូល B ​ប្រចាំ​ព្រឹត្តិការណ៍​​យុវជ​ន​អាស៊ាន​អាយុ​ក្រោម​១៦​ឆ្នាំ​ទល់​នឹង​ជម្រើស​​ជាតិ​ឡាវ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​១១ ខែ​កក្កដា វេលា​ម៉ោង​៦​ និង ៣០​នាទី​ល្ងាច​ នា​ពហុ​កីឡដ្ឋាន​ជាតិ​។ កាល​ពី​ថ្ងៃ​ពុធ ទី០៧ ខែ​កក្កដា កម្ពុ​ជា​​ប្រកួត​ចាញ់​មីយ៉ាន់​ម៉ា ដោយ​លទ្ធផល​២​ទល់​នឹង​៣ ប៉ុន្តែ គ្រូ​បង្វឹក​ឡាវ លោក Kaison Xayavong អះអាង​ថា លទ្ធផល​ត្រឹម​ស្មើ​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​ គឺ​ជា​អ្វី​ដែល​លោក​ចង់​បាន​ ព្រោះ​​លោក​គិត​ថា កត្តា​អ្នក​គាំទ្រ​របស់​ម្ចាស់ផ្ទះ​​បាន​ក្លាយ​ជា​សម្ពាធ​យ៉ាង​ខ្លាំង​លើកូន​ក្រុម​លោក​។ ចាប់​​តាំង​​ពី​​​ឆ្នាំ​​២០០៨​ ​ដែល​​ពាន​​នេះ​​បន្ថយ​​អាយុ​​មក​​ត្រឹម​​​១៦​​ឆ្នាំ​ ក្រុម​​ទាំង​​ពីរ​​មិន​​ទាន់​​ប៉ះ​​គ្នា​​ម្ដ​ង​ណា​​ឡើយ ​តែ​​​​កម្ពុជា​​ធ្លាប់​​ចាញ់​​ឡាវ​​នៅ​​ឆ្នាំ​​២០០២ ​និង ​ស្មើ​​គ្នា​​នៅ​​ឆ្នាំ​​២០០៥​ ​ពេល​​​គេ​​ហៅ​​ថា​ ​AFF U17 Youth ​​​Championship​។ ​

វេស្ទើន​ស្មើ​ក្រុម​សឹង្ហបុរី ១​-១ ក្នុង​ពាន​​​សាកល​វិទ្យាល័យ​អាស៊ាន​

2 ឆ្នាំ មុន

ក្រុម​បាល់​ទាត់​​សាកល​​វិទ្យាល័យ​វេស្ទើន​​​ដែល​តំណាង​ឲ្យ​កម្ពុជា​​ក្នុង​ព្រឹត្តិការណ៍​​​កីឡា​សាកល​វិទ្យាល័យ​អាស៊ាន​ ២០១៦ ​បាន​ប្រកួ​ត​ស្មើ​ជាមួយ​នឹង​ម្ចាស់​ផ្ទះ​សឹង្ហបុរី​ ​នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៩ ខែ​កក្កដា ​ដោយ​លទ្ធផល​​១​ទល់​នឹង​១។ វេស្ទើន​បាន​នាំ​មុខ​មួយ​គ្រាប់​មុន​ក្នុង​តង់​ទី​មួយ​ដោយ​កីឡាករ ណៃ អាសារី​ តែ​គួរ​ឲ្យ​ស្ដាយ​ នៅ​នាទី​៨៦​ ​ក្រុម​សាកលវិទ្យាល័យ​តំណាង​សឹង្ហបុរី តាម​បាន​ស្មើ​វិញ​។ លទ្ធផល​នេះ​ក៏​បន្ត​រហូត​ដល់​ចប់​៩០​នាទី​។ ដោយឡែក ក្រុម​សាកល​វិទ្យាល័យ​ទីម័រ បាន​យក​ឈ្នះ​ក្រុម​តំណាង​សាកល​វិទ្យាល័យ​មីយ៉ាន់​ម៉ា ​ដោយ​លទ្ធផល​​៥​ទល់​នឹង​១​។ ចំណែក ក្រុម​តំណាង​ថៃ​បាន​បំបាក់​ឡាវ​៧​ទល់​នឹង​១​។