KD Logo
+855 16 757 168     samnob@keiladaily.com

អ្នកប្រដាល់​ ឡុង សុវណ្ណឌឿន ត្រូវគេ​លួច​ទូរសព្ទ​ស្រស់ៗ​នឹងភ្នែក​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អ្នក​ប្រដាល់ ឡុង សុវណ្ណឌឿន ត្រូវ​ចោរ​ប្រុសស្រីដៃឆៅលួច​ទូរសព្ទ​ iPhone 6 ទៅ​បាត់​នៅ​នឹង​មុខ​ស្រស់​ៗ​ កណ្ដាល​ថ្ងៃត្រង់ ថ្ងៃ​សៅរ៍ ទី១០ កុម្ភៈ។


ហេតុការណ៍ដ៏ហួសចិត្តនេះ​កើតឡើងពេល​កំពូល​អ្នកប្រដាល់ជួរមុខ​ខាងលើ​កំពុងដឹកភេសជ្ជៈ​តាមរ៉ឺម៉ក ហើយពេលនោះស្រាប់តែម៉ូតូរបស់គេជ្រុលទៅប៉ះ​គូទឡានអ្នកដទៃ ទូរសព្ទក៏បានខ្ទាតចេញ​ទៅដី។ រំពេចនោះ ស្រាប់តែមាន​ប្រុស ស្រី ពីរនាក់ជិះម៉ូតូកាត់យកទៅបាត់។

ទាក់ទង​ទៅនឹងការប៉ះទង្គិច​គូទរថយន្ដនេះដែរ ឡុង សុវណ្ណឌឿន បា​នសង​ជំងឺចិត្តម្ចាស់រថយន្ដ២០០ដុល្លារអាមេរិក៕

អត្ថបទ ៖ អភ័យវង្ស