KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាជាតិលើកទី២ ល្បុក្កតោកើនចំនួនអត្តពលិកចូលរួមប្រជែងមេដាយ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

​សហព័ន្ធ​កីឡាគុ​ន​ល្បុក្កតោ​កម្ពុជា ​បានកើ​ន​ឡើងចំ​នួនរា​ជធានី​ខេត្ត​ ចូល​រួមប្រកួត​ប្រជែង ​ក្នុងព្រឹត្តិការណ៍​កីឡាជា​តិលើ​កទី​២​ នា​ចុងខែ​ឧ​សភា ​ខាងមុខ។​ ​នេះបើ​តាម​កា​របញ្ជាក់​ពី​អគ្គលេ​ខាធិការ ​សហព័ន្ធកី​ឡាគុ​នល្បុក្កតោក​ម្ពុជា ​លោក​ អ៊ូ តារា​។​ 

អគ្គលេខាធិការ​រូបនេះ​ ​ឲ្យដឹ​ងថា​ តា​ម​តួ​លេខ​បច្ចុប្បន្ន​ មាន​៩​រាជ​ធានីខេត្ត​ចូល​រួម ​ហើយស​ហព័ន្ធ​រំពឹង​នឹងប​ន្ត​កើនឡើ​ងប​ន្ថែម​ទៀត​ មុន​ព្រឹត្តិការណ៍កីឡាជាតិលើ​កទី​២​ ​ឆ្នាំ​២០១៨​នេះ ​ឈាន​មក​ដល់​។ ​


លោក អ៊ូ តារា ឲ្យដឹងបែបនេះ ៖​”​សម្រា​ប់ប្រកួតកី​ឡាជា​តិលើក​ទី​២ ​ឆ្នាំ២​០១៨ ​ដែល​នឹង​ធ្វើ​ឡើងនៅ​ចុ​ងខែ​ឧសភា ​ខាង​មុខនេះ​ ​យើង​មាន​ការ​កើន​ឡើងនៃចំនួន​រាជធានី​ខេត្ត​ចូល​រួម។​ ដែ​ល​កាលពី​យើ​ង​ចូលរួម​នៅឆ្នាំ​មុន ​យើង​មាន​តែ៥​រា​ជធានីខេ​ត្ត​ចូល​រួម​ទេ។​ ប៉ុន្តែនៅ​ឆ្នាំ​នេះ ​នៅក្នុង​តួលេ​ខប​ច្ចុប្បន្ន​ គឺមាន​៩រាជធា​នីខេត្ត​ ដែ​លគាត់​នឹង​ចូល​រួម​។ ​ហើយ​យើង​រំពឹង​ថា នឹ​ង​មាន​បន្ថែម​ទៀត​ ដែល​គាត់នឹង​បញ្ជូន​កី​ឡាករ​មកដើ​ម្បី​ចូល​រួម​"។​ 

​អគ្គ​លេខាធិការ​ ដដែល ​ជឿជាក់ថា​ ព្រឹត្តិការណ៍​កីឡាជា​តិ ​សហព័ន្ធ​មិន​ត្រឹម​តែទ​ទួល​បាន​បទ​ពិសោធន​ដល់​មន្ត្រី​បច្ចេក​ទេស​ក្នុងកា​រ​រៀបចំ​កា​រប្រកួតប៉ុណ្ណោះ​ទេ ​ថែម​ទាំង​អាច​ ចម្រាញ់បា​នកី​ឡាករ ​កីឡាការិនី​ឆ្នើម​ៗ ​ដើម្បី​ត្រៀម​សម្រា​ប់ឆ្នាំ​២០២៣​ផង​ដែរ​។

លោក អ៊ូ ​តារា បន្ត ៖​”ស​ម្រាប់​កីឡាជាតិលើ​កទី​២​ ​ដែល​សហព័ន្ធនឹងទ​ទួលបា​ន ​ទី​១ ​គឺ​បទពិ​សោធន ​ដែល​ជាគោ​លន​យោបាយរ​បស់រា​ជរដ្ឋាភិបាល ​ដែល​ធ្វើកីឡាជាតិនេះ​ ​គឺដើ​ម្បីធ្វើតេ​ស្តសា​កល្បង និ​ង បទពិ​សោធដ​​ល់មន្ត្រីបច្ចេកទេស រៀបចំ​ការប្រកួត និង ជ្រើសរើ​សយ​កកីឡាករ​ កីឡាការិនី ឆ្នើម​ៗ ​ត្រៀម​សម្រាប់ឆ្នាំ២០២៣”​។


​សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា ខាងមុខ ដែលមានសហព័ន្ធកីឡាជាតិ ប្រមាណជាង២០សហព័ន្ធ នឹងបញ្ជូនអត្តពលិកចូលរូមប្រកួតប្រជែង៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN