+855 16 757 168     samnob@keiladaily.com
KD Logo

ល្បុក្កតោ គ្រោងបញ្ជ្រាបទៅដល់៥ប្រទេសនៅអាស៊ីអាគ្នេយ៍ ត្រៀមស៊ីហ្គេម២០២៣ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បានដាក់ផែនការចម្បងក្នុងការបញ្ជ្រាប និងផ្សព្វផ្សាយ ក្បាច់គុនមរតកវប្បធម៌ខ្មែរមួយនេះ ទៅដល់បណ្ដាប្រទេសចំនួន៥ក្នុងតំបន់អាស៊ីគ្នេយ៍ ដើម្បីមានសមាជិកគ្រប់គ្រាន់ អាចបញ្ចូលជាវិញ្ញាសាប្រកួត ពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខបាន។ នេះបើតាមការបញ្ជាក់ ពីអគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ូ តារា។


អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោ រូបនេះ ឲ្យដឹងដូច្នេះ ៖”ប្រទេសដែលយើងជាគោលដៅ បើតាមការឲ្យដឹងពី ឯកឧត្តម អនុប្រធាន គឺមានថៃ ដែលគាត់មានក្បាច់គុនស្រដៀងយើងស្រាប់ គ្រាន់ប្រកួតគោរពតាមលក្ខខ័ណ្ឌរបស់យើង។ ហើយនឹងឡាវ វៀតណាម និងនៅភូមា ក៏មានក្បាច់គុនប្រហាក់ប្រហែលគ្នាដែរ គ្រាន់តែយើងយកប្រើជាល្បុក្កតោ។ ហើយមួយទៀត នៅហ្វីលីពីន គឺយើងធ្លាប់ជួយគេដែរ ក្នុងការធ្វើកីឡាប្រពៃណីរបស់គេ ចឹងគេអាចជួយយើងវិញ ក្នុងការហ្វឹកហាត់គុនល្បក្កតោ ក្នុងមកប្រកួតជាមួយយើងវិញ”។

អគ្គលេខាធិការដដែលសង្កត់ធ្ងន់ថា កត្តាធនធានមនុស្ស និង គ្រូបង្វឹក ពុំជាបញ្ហាចោទសម្រាប់សហព័ន្ធឡើយ ប៉ុន្តែថវិកា ហេដ្ឋរចនាសម្ព័ន្ធ រួមទាំងទីតាំងហ្វឹកហាត់ សុទ្ធសឹងជាបញ្ហាប្រឈម ក្នុងបណ្ដុះក្បាច់គុនវប្បធម៌មួយនេះ នៅតាមបណ្ដាប្រទេសជាសមាជិកគោលដៅ ដើម្បីទទួលបានសិទ្ធិអាចធ្វើម្ចាស់ផ្ទះស៊ីហេ្គម ឆ្នាំ២០២៣ ខាងមុខ។


សូមបញ្ជាក់ថា បច្ចុប្បន្ន ល្បុក្កតោ ពុំទាន់មានមូលដ្ឋានសម្រាប់ធ្វើការហ្វឹកហាត់ នៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍នោះទេ ពោលក្បាច់គុនមរតកជាតិមួយនេះ មានវត្តមាននៅតែតាមបណ្ដាប្រទេសមួយចំនួនដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និងអូស្ត្រាលី ជាដើម៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN