+855 16 757 168     samnob@keiladaily.com
KD Logo

ជើងខ្លាំង នៅ ស្រីពៅ ប៉ះ កីឡាការិនីម្ចាស់ផ្ទះ មីយ៉ាន់ម៉ាថ្ងៃសៅរ៍នេះ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កីឡាការិនីគុនខ្មែរ នៅ ស្រីពៅ នឹងចូលខ្លួនទៅក្នុងការប្រកួតដាល់មីយ៉ាន់ម៉ា ដ៏ធំបំផុត Lethwei World Champion នៅល្ងាចថ្ងៃសៅរ៍ទី ១៧ កុម្ភៈ បន្ទាប់ពីបានធ្វើដំណើរទៅដល់មីយ៉ាន់ម៉ា តាំងពីយប់ថ្ងៃពុធ។

មុនឆ្ពោះទៅ មីយ៉ាន់ម៉ា ៣ថ្ងៃ កីឡាការិនីឆ្នើមរូបនេះ រៀបរាប់មក PNN ថា បានបង្កើនការហ្វឹកហាត់ច្រើនដើម្បីបង្កើនបច្ចេកទេស និងទំនុកចិត្ត ត្បិតប្រដាល់ មីយ៉ាន់ម៉ា មានលក្ខខណ្ឌបើកចំហរ ជាងគុនខ្មែរ និងប្រកួតដោយមិនពាក់ហ្គង់ទៀតនោះទេ។




នៅ ស្រី ពៅ បានពន្យល់ថា កន្លងមកខ្លួនធ្លាប់តែប្រកួត ដោយពាក់ហ្គង់។ ការប្រកួត ប្រដាល់មីយ៉ាន់ម៉ា ដែលវ៉ៃដោយរុំតែអំបោះ ជាបទពិសោធថ្មី។ ដូច្នេះនាង បានបង្កើនការហាត់ ច្រើនដើម្បីត្រៀមខ្លួនឲ្យបានល្អសម្រាប់ការប្រកួតមួយនេះ ពិសេសគឺការហ្វឹកហាត់ បច្ចេកទេស វ៉ៃដៃ និងការពារ និងនាងក៏មានការបារម្ភខ្លះនឹងការបង្ហាញខ្លួនជាលើកដំបូងនៅ មីយ៉ាន់ម៉ា នេះ។

នៅ ស្រីពៅ ដែលមានស្ថិតិឈ្នះ៦ដង ក្នុងចំណោមការប្រកួតនឹងដៃគូបរទេស៨លើកកន្លង បន្ថែមថា ពុំទាន់ដាក់ក្ដីរំពឹងខ្ពស់ពេកឡើយក្នុងការប្រកួតនេះ ត្បិតពុំមានមានបទពិសោធន៍ក្នុងប្រដាល់ មីយ៉ាន់ម៉ា។ ប៉ុន្តែនាងប្ដេជ្ញានឹងប្រឹងប្រែង ដើម្បីស្វែងរកជោគជ័យក្នុងការប្រកួតមួយនេះ។

ស្រីពៅ រៀបរាប់ ៖ «ខ្ញុំមិនទាន់រំពឹងខ្ពស់ទេ គឺត្រឹម៥០% ព្រោះជាលើកទីមួយ តែខ្ញុំនឹងប្រឹងប្រែង។ ពេលទៅខ្ញុំដឹងតែវ៉ៃ គឺខ្ញុំវ៉ៃ ព្រោះសម្រាប់ខ្ញុំគឺចង់ឈ្នះណាស់ ព្រោះវាជាលើកទី១របស់ខ្ញុំ»។



នេះជាការប្រកួតប្រដាល់សេរី ក្រៅស្រុកជាលើកទី៤របស់ នៅ ស្រីពៅ ខណៈការចេញទៅ ប្រកួតនៅថៃ ៣លើកកន្លងមក កីឡាការិនីនៃក្លិប តាឡីដំរំមានឫទ្ធិរូបនេះ ពុំដែលស្គាល់ចាញ់ឡើយ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN