+855 16 757 168     samnob@keiladaily.com
KD Logo

នួន ភិរម្យ ចង់ឃើញទូរទស្សន៍រួមគ្នាផ្ដល់ឱកាសឲ្យកីឡាករថ្មីបង្ហាញសមត្ថភាព

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

គ្រូបង្វឹកគុនខ្មែរលោក នួន ភិរម្យ បានលើកឡើងថា ក្រុមកីឡាករថ្មីៗ កំពុងខ្សត់ខ្សោយឱកាសឡើងរេញជាខ្លាំង ដោយសារទីផ្សារប្រកួតក្នុងស្រុកពេញនិយមតែកីឡាករ ដែលមានកេរ្តិ៍ឈ្មោះ និងកីឡាករ ដែលមានបទពិសោធន៍ច្រើនៗ។ លោកថា កីឡាករដែលមានបទពិសោធតិច ក្ររខ្សត់ឱកាសឡើងរេញជាខ្លាំង ហើយលោកយល់ថា បណ្ដារេញទូរទស្សន៍ គួររួមគ្នាយក កីឡាករថ្មីដែលមានកម្រិតបច្ចេកទេស គ្រប់គ្រាន់ឡើងបង្ហាញខ្លួន។ លោកថា អនាគតកម្ពុជាអាចផលិតបានជើងខ្លាំងថ្មីៗច្រើន គឺអាស្រ័យលើការរួមចំណែកពីរេញទូរទស្សន៍តែម្ដង។


លោក នួន ភិរម្យ លើកឡើងបែបនេះ ៖ «គេចង់បានតែកីឡាករមានឈ្មោះល្បី និងមានបទពិសោធច្រើន ដែលអាចប្រកួតល្អសម្រាប់កម្មវិធីគេ។ វាពិបាកដែរសម្រាប់អ្នកថ្មី។ ប៉ុន្តែបើយើងចង់បានអ្នកចាស់ គឺទាល់តែយើងបណ្ដុះពីអ្នកថ្មី។ មិនអីចឹងយើងមិនមានកីឡាករថ្មីលោតទៀតទេ។ អីចឹងគួរឲ្យមានថ្មីផងទៅ»។

លោក នួន ភិរម្យ បន្តថា កត្តាចម្បងបំផុតដែល រេញទូរទស្សន៍មិនសូវនិយមរៀបការប្រកួតសម្រាប់កីឡាករថ្មី គឺបារម្ភថាពួកគេមិនអាចឈរប្រកួតពេញទឹក និងពុំមានសមត្ថភាពវ៉ៃជក់ចិត្ត។

អតីតអ្នកប្រដាល់ល្បីបន្ត ៖ «គ្រប់ប៉ុស្តិ៍ បើជួយកីឡាករថ្មីៗគឺថ្ងៃក្រោយនឹងល្អ។ យើងមានការចាប់គូពី អ្នកជំនាញ អីចឹងគាត់មើល បើកីឡាករថ្មីល្អគឺដាក់ឲ្យវ៉ៃទៅ។ ប៉ុន្តែបើថ្មី មិនល្អគឺកុំដាក់ទៅមិនល្អ វ៉ៃប្រតាយប្រតប់ វ៉ៃមិនឡើង នាំតែខូចកម្មវិធី យើងកុំយកវ៉ៃទៅ។ យើងផ្ដល់ឱកាស គឺផ្ដល់ឲ្យអ្នកថ្មីដែលមានសមត្ថភាពវ៉ៃល្អដែរ។ ខ្ញុំក៏យល់ចឹងដែរ »។


ទន្ទឹមនឹងការលើកឡើងរបស់លោក នួន ភិរម្យ ថាកីឡាករថ្មីខ្សត់ទីផ្សារប្រកួត បណ្ដារេញក្នុងស្រុកត្រូវគេមើលឃើញថា កំពុងបាក់ខ្លាំងលើការរៀបចំការប្រកួត គូអន្តរជាតិ ដែលអំណោយផលខ្ពស់ដល់កីឡាករឆ្នើមដែលកំពុងមានកេរ្តិ៍ឈ្មោះ ស្រាប់។ កម្ពុជា មានការប្រកួតប្រមាណ១០សង្វៀន ជារៀងរាល់សប្ដាហ៍ រឺជាង៤០សង្វៀន ក្នុងមួយខែ នេះបើតាមលោក ម៉ិល កាដូ អគ្គលេខាធិការសហព័ន្ធគុនខ្មែរ អះអាងមក PNN កាលពីពេលថ្មីៗ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN