+855 16 757 168     samnob@keiladaily.com
KD Logo

អេ ភូថង ចង់ឃើញកម្ពុជាមានសង្វៀនសម្រាប់កីឡាករវ័យក្មេង 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

លោក អេ ភូថង ដែលជាអតីតអ្នកប្រដាល់ឆ្នើមនៅកម្ពុជា លើកឡើងថាលោកចង់ឃើញ កម្ពុជា មានការរៀបចំសង្វៀនសម្រាប់កីឡាករវ័យក្មេង ដើម្បីឲ្យកីឡាករថ្មីៗមានឱកាសវ៉ៃបង្កើនសមត្ថភាពពួកគេ។ លោកថា សព្វថ្ងៃកម្ពុជា ពឹងតែលើសង្វៀនទូរទស្សន៍ ដែលពេញនិយមផ្គូរផ្គងកីឡាករល្បីៗ និងមានបទពិសោធ ខណៈដែលកីឡាករថ្មីថ្មោង ស្ទើរពុំមានឱកាសឡើងវ៉ៃឡើយ។


អតីតកំពូលអ្នកប្រដាល់កម្ពុជា រៀបរាប់បែបនេះ ៖ «ទើបហាត់ចឹង គ្នាហាត់ហើយអត់កន្លែងវ៉ៃទេ។ ចឹងដល់បានឡើងវ៉ៃ ជួនឡើងទៅសន្លប់ គ្រោះថ្នាក់ រឺខ្លាចដល់ស្លាប់ក៏មាន។ ចឹងបើចង់ឲ្យគេបើកសង្វៀន សម្រាប់អ្នកទើបវ៉ៃ២រឺ៣ដង រឺដំបូងៗវ៉ៃចឹងទៅ។ វាល្អបើយើងមានសង្វៀនសម្រាប់កីឡាករជំនាញ សង្វៀនសម្រាប់ថ្នាលចឹងទៅ។ វ៉ៃថ្នាល ដល់មានល្អយើងឃើញល្អ យកទៅវ៉ៃនៅរេញជំនាញចឹងទៅ »។

លោក អេ ភូថង បន្តថា កីឡាករវ័យក្មេង ជាធនធានសម្រាប់អនាគត។ លោកថា ជាបទពិសោធលោកធ្លាប់ឃើញ ដូចជានៅថៃជាដើម មានការយកចិត្តដាក់ការបណ្ដុះធនធានអ្នកប្រដាល់ជំនាន់ថ្មី ដែលអាចជាគំរូសម្រាប់ការអភិវឌ្ឍធនធានអនាគត។

លោក អេ ភូថង បន្ត ៖ «កីឡាករគេមកពីណា? គឺមកពីសាលា គឺគេបញ្ជូនគ្រូដាក់តាមសាលា ហើយចុងឆ្នាំមួយឆ្នាំម្ដង គឺគេរៀបប្រកួតគ្នា រវាងអ្នកអត់សូវចេះហ្នឹង។ ចឹងគេអាចរកអ្នកល្អបាន។ ពេលគេហាត់ទៅ សុខភាពក្មេកល្អ ហើយមានក្មេងណាដុង្គ គេហាត់តទៀតទៅ»។


បើតាមលោកអេ ភូថង ឲ្យដឹងទៀតថា នៅកម្ពុជាបច្ចុប្បន្នមិនត្រឹមមិនទាន់មានសង្វៀនសម្រាប់កីឡាករថ្មីៗដុះខាត់បច្ចេកទេសប៉ុណ្ណោះទេ។ លោកថាអ្នកប្រដាល់មានបទពិសោធច្រើនមួយចំនួន ក៏ខ្សត់ទីផ្សារ ដោយសារតែរេញតាមទូរទស្សន៍នានា ពេញនិយមតែកីឡាករល្បីៗ ជួរមុខប៉ុណ្ណោះ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN