KD Logo
+855 16 757 168     samnob@keiladaily.com

ហ៊ុន ចន្ទរាជ ថា សរ សី ត្រូវ One Championship ទាក់ទងច្រើនដង 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

គ្រូបង្វឹក MMA លោក ហ៊ុន ចន្ទរាជ បង្ហើបថា អ្នកលេងគុនចម្រុះកម្ពុជា សរ សី ត្រូវបានកម្មវិធីដ៏ល្បីប្រចាំទ្វីបអាស៊ី One Championship ធ្លាប់ទាក់ទងមករូបលោក ចង់បានអ្នកប្រដាល់ខ្មែររូបនេះ ទៅប្រកួតជាច្រើនសារ ប៉ុន្តែពុំមានឱកាស ដ្បិត សរ សី ជាប់ភារកិច្ចបង្ហាត់គុនខ្មែរនៅប្រទេសជប៉ុន កាលពីពេលកន្លងទៅ។

អតីតអ្នកប្រយុទ្ធគុនចម្រុះ លើទឹកអាមេរិក រូបនេះ រៀបរាប់ដូច្នេះ ៖”ខាង One Championship គេចង់បាន សរ សី ទៅវ៉ៃយូរហើយ។ និយាយរួម គេចង់ចាប់គូឲ្យ សរ សី ទៅប្រកួតពីរទៅបីដងមកហើយ ប៉ុន្តែដោយសារ សរ សី គាត់ជាប់នៅប្រទេសជប៉ុន ចឹងយើងអត់បានទៅ អត់បានបញ្ចូន សរ សី ទៅប្រកួត។ ចឹង ពេល សរ សី គាត់បានត្រឡប់មកខ្មែរវិញ ចឹងគាត់ឧស្សាហ៍បានឡើង រេញ One Championship ព្រោះគេចូលចិត្តគាត់។ គេចូលចិត្តរបៀបគាត់វ៉ៃ គឺគាត់វ៉ៃល្អមើល ហើយពិបាកវ៉ៃគាត់សន្លប់។ និយាយរួមគាត់ដើរមកមុខចូលវ៉ៃរហូត អត់ខ្លាចទេ ចឹងបានជា ខាង One Championship ហ្នឹង គេចង់បានគាត់ឡើងវ៉ៃឲ្យញឹក”។


លោក ហ៊ុន ចន្ទរាជ (អាវប្រផេះ) និង សរ សី (កណ្ដាល)

លោក ហ៊ុន ចន្ទរាជ បន្ថែមថា ទោះ សរ សី មានវ័យកាន់តែជ្រែ និងឃ្លាតឆ្ងាយពីសង្វៀនមួយរយៈពេលធំយ៉ាងណាក្ដី ប៉ុន្តែអ្នកប្រដាល់ដើមកំណើតពីខេត្តកណ្ដាល រូបនេះ មានទឹកចិត្តអង់អាច និងសម្បូរបទពិសោធន ដែលអាចទាក់ទាញចំណាប់អារម្មណ៍ពី One Championship កន្លងមក។

គួរដឹងដែរថា សរ សី បានប្រកួតចាញ់​កីឡាករ​ម្ចាស់ផ្ទះមីយ៉ាន់ម៉ា ក្នុងកម្មវិធី ONE Championship នៅថ្ងៃសុក្រ​ ទី២៣ កុម្ភៈ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN