KD Logo
+855 16 757 168     samnob@keiladaily.com

អ្នកប្រដាល់​ទម្ងន់​ធ្ងន់​មួយរូប​​ស្លាប់​ក្រោយ​ប្រកួតឈ្នះ​


អ្នក​ប្រដាល់​អង់គ្លេស​ Scott Westgarth បាន​បាត់បង់ជីវិត ក្រោយធ្លាក់ខ្លួន​ឈឺ បន្ទាប់ពី​ការប្រកួតមួយ​នៅថ្ងៃសៅរ៍ ទី២៤ កុម្ភៈ។

Westgarth មានអាការៈ​មិនស្រួល​ខ្លួន ខណៈ​ពេល​ត្រូវ​សម្ភាស​លើ​រេញ​ ពីជ័យជម្នះ​លើ​អ្នកប្រដាល់ Dec Spelman នៅ​ក្រុង​ Doncaster និង ត្រូវបញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

បុរសវ័យ​៣១ឆ្នាំ​ដែល​បាន​ប្រជែង​យកខ្សែ​ក្រវាត់​ប្រចាំប្រទេសអង់គ្លេស បាន​បាត់​បង់ជីវិត​នៅមន្ទីរពេទ្យ​។

អ្នក​ដឹកនាំ​របស់ Westgarth បានរៀបរាប់លើបណ្ដាញ​សង្គមនៅថ្ងៃចន្ទ ទី២៦ កុម្ភៈថា ព្រះបានប្រទាន​ពរ​ដល់ Westgarth។ ប៉ុន្តែការបាត់​បង់​ធនធាន​ដ៏​ល្អ​មួយរូប​នេះពិតជារឿងដ៏​សោកស្ដាយ។ លោក​គ្មានពាក្យអ្វីនឹងថ្លាថ្លែងទាល់តែសោះ។

អ្នក​ដឹកនាំ​រូបនេះនិយាយពិតជា​ឈឺចាប់មែនទែន ហើយ​អ្នករាល់គ្នា​ក៏​បាន​ចូលរួមចែករំលែកទុក្ខដល់​ក្រុមគ្រួសាររបស់គេ​ផងដែរ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ reuters