KD Logo
+855 16 757 168     samnob@keiladaily.com

ជើងកាងក្មេងៗនៅតំបន់ក្រីក្រក្នុងប្រទេសកូឡុំប៊ីងាកមកហាត់កីឡាប្រដាល់

ពីរបីឆ្នាំមុន ក្មេងៗក្រីក្រៅនៅតំបន់ភ្នំនៃទីក្រុង Medellin គេចសាលា ទៅជក់កញ្ឆានៅតាមដងផ្លូវ។ ប៉ុន្តែឥឡូវនេះពួកគេបែរមកចំណាយពេលហាត់ប្រដាល់វិញ។ ម្នាក់ក្នុងចំណោមពួកគេ ជាយុវជនឈ្មោះ Esteban Arrieta។

ក្មេងៗដែលបោះបង់ការសិក្សាដូច Arrieta ងាយនឹងធ្លាក់ចូលកណ្ដាប់ដៃក្រុមជើងកាងនៅតំបន់ក្រីក្រនៃទីក្រុង Medellin ដោយប្រើឱ្យធ្វើជាអ្នកនាំសារនិងចែកចាយគ្រឿងញៀនជាដើម។

Arrieta បាននិយាយថាវាពិបាកណាស់ក្នុងការដកខ្លួនចេញផុតពីសង្គមមួយដែលរឿងដំបូងគេដែលក្មេងៗបានទទួលគឺក្លិនកញ្ឆា។ វាពិបាកក្នុងការក្លាយជាមនុស្សល្អម្នាក់នៅពេលដែលឱកាសអាក្រក់មានច្រើនជាងឱកាសល្អ។

ប៉ុន្តែនៅពេលកម្មវិធីប្រដាល់ Walking to the Ring ត្រូវបានបង្កើតឡើងនៅទីនេះក្នុងឆ្នាំ២០១៦ដោយអង្គការមិនរកប្រាក់ចំណេញ International Group for Peace នោះ Arrieta ក៏បានឆក់យកឱកាសផ្លាស់ប្ដូរវាសនារបស់ខ្លួន។

គម្រោងរបស់ IGP ដឹកនាំដោយអតីតសមាជិកក្រុមបងធំម្នាក់ឈ្មោះ Cesar Cardona គឺប្រមែប្រមូលយុវជនអាវ៉ាសែតាមផ្លូវឱ្យចេញឆ្ងាយពីឧក្រិដ្ឋកម្ម តាមរយៈការផ្ដល់អាជីពប្រដាល់ដល់ពួកគេ៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Reuters

ពាក្យទាក់ទង៖