KD Logo
+855 16 757 168     samnob@keiladaily.com

ប្រវត្តិសាស្ត្រ! UFC មាន Ring Boy ជាលើកទី១ដើម្បីសមភាពយេនឌ័រ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កីឡាករគុនចម្រុះជនជាតិកាណាដា Elias Theodorou ក្លាយជាអ្នកលើកផ្លាក(ស្លាក?)ជាបុរសដំបូងគេក្នុងព្រឹត្តិការណ៍វាយក្នុងទ្រុងរបស់ស្ថាប័ន UFC ហៅថា Ring Boy។

មែនទែនទៅ កីឡាករវ័យ២៩ឆ្នាំរូបនេះនិយាយថារូបគេបានធ្វើជា Ring Boy លើកទី១ក្នុងកម្មវិធីថ្នាក់តំបន់តូចមួយឈ្មោះ Montreal Fight Week។

Elias ដែលមានប្រវត្តិប្រកួតក្នុងទ្រុងឈ្នះ១៤ដងនិងចាញ់២ដង ប្រាប់ថានៅពេលដើរកាន់ផ្លាកបង្ហាញទឹកដូច្នេះគេមានអារម្មណ៍ភ័យជាងឡើងប្រកួតលើកចុងក្រោយរបស់គេទៅទៀត ដ្បិតបារម្ភអំពីការគិតរបស់មនុស្សម្នាមកលើរូបគេ។ យ៉ាងណាក្ដី គេគិតថានេះជាផ្នែកមួយនៃការជួយដល់សមភាពយេនឌ័រ។

នៅថ្ងៃទី២៤ខែមីនាឆ្នាំ២០១៨នេះ Elias នឹងបង្ហាញខ្លួនជាអ្នកលើកផ្លាកក្នុងកម្មវិធី Invicta 28 របស់ UFC៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖
UFC