KD Logo
+855 16 757 168     samnob@keiladaily.com

អស់ស្ទះ!! UFC ឱ្យ Joshua ៥០០លានដុល្លារដើម្បីប្ដូរពីប្រដាល់មកវាយក្នុងទ្រុង

យោងតាមសារព័ត៌មាន Marca កំពូលអ្នកប្រដាល់អង់គ្លេស Anthony Joshua ដែលជាជើងឯកទម្ងន់ធ្ងន់ពិភពលោកជាច្រើនស្ថាប័ន ត្រូវបានផ្ដល់សំណើ៥០០លានដុល្លារដើម្បីប្ដូរទៅប្រកួតគុនចម្រុះក្នុងស្ថាប័ន UFC។ ចំនួនទឹកប្រាក់នេះប្រហាក់ប្រហែលទៅនឹងសំណើសម្រាប់អតីតអ្នកប្រដាល់អាមេរិក Floyd Mayweather។

Joshua វ័យ​២៨​ឆ្នាំ កម្ពស់​១៩៨ស.ម មាន​ស្ថិតិ​ប្រកួត​២០​ដង​ ផ្ដួល​ដៃគូ​សន្លប់​ទាំង​២០​ដង ​ក្នុង​ចំណោម​នោះ​មាន​ទាំង​អតីត​ជើងឯក​អ៊ុយក្រែន Wladimir Klitschko ផង​ដែរ​ និង​កំពុង​កាន់​កាប់​ខ្សែ​ក្រវាត់ IBF (តាំង​ពី​ឆ្នាំ​២០១៦), WBA និង IBO (តាំង​ពី​ឆ្នាំ​២០១៧)។


ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Marca

ពាក្យទាក់ទង៖