+855 16 757 168     samnob@keiladaily.com
KD Logo

ក្មួយស្រី កែវ រំចង់ ប្ដេជ្ញាសន្សំប្រាក់ពីសង្វៀន គ្រោងជួយកុមាក្រីក្រនៅកម្ពុជា 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

យុវតី្ត​ស្រលាញ់គុនខ្មែរមួយរូប ដែលកំពុងហ្វឹកហាត់ និង រស់នៅដែនដីអាមេរិក Samontha Joe Stephenson អះអាងថា ខ្លួននឹងខិតខំពង្រឹងសមត្ថភាព ឆ្ពោះទៅចាប់ឱកាសឡើងរេញប្រកួតឲ្យបានញឹកញាប់ នៅតាមបណ្ដាប្រទេសមួយចំនួន ដើម្បីសន្សំកម្រៃពីសង្វៀន គ្រោងធ្វើសកម្មភាពមនុស្សធម៌ជួយកុមាក្រីក្រនៅកម្ពុជា នាពេលខាងមុខ ទៅតាមលទ្ធផលរបស់រូបនាង។


ក្មួយស្រីកំពូលអ្នកប្រដាល់គុនខ្មែរ កែវ រំចង់ វ័យ១៥ឆ្នាំ រូបនេះ រៀបរាប់ថា ទោះគម្រោងមនុស្សធម៌ផ្ទាល់ខ្លួន ដែលផ្សាភ្ជាប់វិថីប្រដាល់មួយនេះ ពុំអាចព្យាករពីទំហំទឹកប្រាក់ និងប្រើរយៈពេលយូរប៉ុនណាក្ដី រូបនាងតាំងចិត្តនឹងប្រឹងប្រែងអស់ពីលទ្ធភាព ដើម្បីសម្រេចក្ដីបំណងលើវិស័យសង្វៀនមួយនេះ។

ជាមួយគ្នានេះ ម្ដាយ Samontha Joe Stephenson លោកស្រី សូភីវុន និង កំពូលអ្នកប្រដាល់កម្ពុជា កែង រំចង់ បានឲ្យដឹងថា ពួកគាត់គាំទ្រពេញទំហឹង ចំពោះគម្រោងមនុស្សធម៌មួយនេះ រួមទាំងប្ដេជ្ញាជួយជំរុញទឹកចិត្តដល់កូន និង ក្មួយស្រីរបស់ខ្លួន ឆ្ពោះទៅសម្រេចគោលដៅ នាំយកទឹកប្រាក់ដែលជាកម្លាំងញើសឈាមពីសង្វៀន មកផ្ដល់ជួនកុមាក្រីក្រនៅកម្ពុជា នាពេលឆាប់ៗខាងមុខ។


សូមបញ្ជាក់ថា Samontha Joe Stephenson មានឪពុកជាជនជាតិអាមេរិក និងម្ដាយជនជាតិខ្មែរ ដោយសព្វថ្ងៃកំពុងរស់នៅសហរដ្ឋអាមេរិក។ អ្នកប្រយុទ្ធវ័យក្មេងមានឈាមជ័រខ្មែរ អាមេរិក រូបនេះ ចូលហ្វឹកហាត់ប្រដាល់ជាមួយឪពុកតាំងពីអាយុជិត១០ឆ្នាំ និងឆ្លងកាត់ការប្រកួតចំនួន១៨ដង ឈ្នះ៧ និងចាញ់២ រួមទាំងធ្លាប់មកហ្វឹកហ្វឺនគុនខ្មែរជាមួយ កំពូលអ្នកប្រដាល់កម្ពុជា ដូចជា សេន ប៊ុនថេន និង កែវ រំចង់ ជាដើម មុនបង្ហាញវត្តមាន លើសង្វៀនថៃ កាលពីដើមឆ្នាំ២០១៨ កន្លងមក៕


ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

ពាក្យទាក់ទង៖