KD Logo
+855 16 757 168     samnob@keiladaily.com

Joshua ប្រាកដថារូបគេនឹងផ្ដួល Joseph Parker ឱ្យសន្លប់

ជើងឯកប្រដាល់ទម្ងន់ធ្ងន់ពិភពលោក WBA, IBO និង IBF ជនជាតិអង់គ្លេស Anthony Joshua បាននិយាយនៅថ្ងៃអង្គារម្សិលមិញថារូបគេនឹងផ្ដួលកីឡាករនូវែលហ្សេឡង់ Joseph Parker ឱ្យសន្លប់ក្នុងជំនួបដាក់ខ្សែក្រវាត់នៅទីក្រុង Cardiff ប្រទេសវេសល៍នាថ្ងៃសៅរ៍ទី៣១ខែមីនាឆ្នាំ២០១៨។

Joshua ដែលមានស្ថិតិប្រកួតប្រដាល់អាជីព២០ដងផ្ដួលគូប្រកួតឱ្យសន្លប់ទាំង២០ដង ជាកីឡាករដែលគេរំពឹងថានឹងឈ្នះ។ ចំណែក Parker ដែលឈ្នះទាំង២៤ដងដែរក្នុងការឡើងរេញអាជីព និងជាម្ចាស់ខ្សែក្រវាត់ WBO បាននិយាយថារូបគេនឹងឈ្នះ Joshua ប៉ុន្តែមិនទាន់សម្រេចចិត្តនៅឡើយទេថាគួរផ្ដួល Joshua ដោយរបៀបណា។

ដោយឡែក កីឡាករអាមេរិក Deontay Wilder ដែលជាម្ចាស់ខ្សែក្រវាត់ WBC គ្មានប្រវត្តិចាញ់ដែរនោះ មានបំណងចង់ជួបប្រកួតជាមួយ Joshua ដែរ៕

ប្រែសម្រួល៖​ រាជសម្ភារ
ប្រភព​&​រូបថត​៖ Guardians

ពាក្យទាក់ទង៖