KD Logo
+855 16 757 168     samnob@keiladaily.com

McGregor បង់លុយ៥ម៉ឺនដុល្លារដើម្បីនៅក្រៅឃុំ ក្រោយតុលាការចោទពីបទវាយដំ

កីឡាករគុនចម្រុះ Conor McGregor បានបង្ហាញវត្តមាននៅតុលាការក្នុងទីក្រុង New York និងបានតម្កល់ប្រាក់ដើម្បីនៅក្រៅឃុំ បន្ទាប់ពីត្រូវបានចោទពីបទវាយដំនិងអាកប្បកិរិយាឧក្រិដ្ឋ។

កីឡាករជនជាតិសាធារណៈរដ្ឋអៀរឡង់វ័យ២៩ឆ្នាំរូបនេះបានឡើងសវនាការនៅតុលាការឧក្រិដ្ឋ Brooklyn ដោយប្រាក់តម្កល់ត្រូវបានកំណត់ក្នុងតម្លៃ៥ម៉ឺនដុល្លារ។ អតីតជើងឯក២ប្រភេទទម្ងន់នៅមិនទាន់ផ្ដល់ចម្លើយសារភាពនៅឡើយទេ ហើយសវនាការបន្ទាប់របស់គេនឹងធ្វើនៅថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨។

នាយកដ្ឋានប៉ូលិសក្រុងញូវយ៉កបានចោទប្រកាន់ McGregor បន្ទាប់ពីកីឡាកររូបនេះបានបង្កចលាចលក្នុងថ្ងៃជួបជុំប្រព័ន្ធផ្សព្វផ្សាយ ដោយវាយកញ្ចក់រថយន្តដឹកកីឡាករដទៃនៅថ្ងៃព្រហស្បតិ៍ទី៦ខែមេសា រួចប្រគល់ខ្លួនឱ្យប៉ូលិសនៅថ្ងៃដដែលនោះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

ពាក្យទាក់ទង៖
UFC