KD Logo
+855 16 757 168     samnob@keiladaily.com

Nurmagomedov ចង់​ជម្រះ​បញ្ជី​ជាមួយ McGregor ក្រោយឈ្នះខ្សែក្រវាត់ UFC Lightweight

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កីឡាករ Khabib Nurmagomedov បានទទួលជ័យជម្នះជាឯកច្ឆន្ទលើកីឡាករ Al Iaquinta ក្នុងជំនួបទម្ងន់ lightweight (ចន្លោះ​៦៦​គ.ក​ទៅ​៧០​គ.ក) នៅ UFC 223 ដើម្បីក្លាយជាកីឡាកររុស្ស៊ីទី១ដែលគ្រងជើងឯក UFC នៅ Barclays Centre។

Nurmagomedov ក្លាយជាម្ចាស់ខ្សែក្រវាត់ថ្មីជំនួស Conor McGregor ដែលត្រូវបានដកហូតភាពជាជើងឯកដោយសារតែមិនដែលបានឡើងការពារ និងព្រមទាំងរងការចោទប្រកាន់ពីបទវាយដំនៅតុលាការក្រុង New York ចំពោះការបង្កបញ្ហាកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន។

អ្នកប្រយុទ្ធរុស្ស៊ីដែលឈ្នះគ្រប់ប្រកួត Nurmagomedov បានលើកឡើងថារូបគេនិង McGregor ត្រូវការប្រយុទ្ធគ្នានៅថ្ងៃណាមួយក្នុងពេលអនាគតដើម្បីជម្រះបញ្ជីរបស់ពួកគេ។

ដោយឡែក ការប្រកួតដណ្ដើមជើងឯកនារី ជ័យជម្នះបានទៅលើកីឡាការិនី Rose Namanunas ដែលបានឈ្នះជាឯកច្ឆន្ទលើកីឡាការិនី Joanna Jedrzejczky ដើម្បីការពារខ្សែក្រវាត់ទម្ងន់ strawweight របស់ខ្លួន៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Reuters

ពាក្យទាក់ទង៖
UFC