KD Logo
+855 16 757 168     samnob@keiladaily.com

រឿង សោភ័ណ្ឌ ថា ដៃគូដំបូងរបស់ខ្លួននៅបារាំងល្អគ្រប់ស្នៀត 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

អ្នកលេងគុនខ្មែរពូកែកណ្ដាប់ដៃ រឿង សោភ័ណ្ឌ បង្ហើបថា បានពិនិត្យខ្លះតាមរយៈយូធូបពីសមត្ថភាពដៃគូខ្លួនដែលត្រូវប៉ះនៅបារាំងរួចហើយ ដោយកីឡាករម្ចាស់ស្រុករូបនេះមានភាពមុតស្រួចគ្រប់ស្នៀតតែម្ដង។


ម្ចាស់ខ្សែក្រវាត់៦ខែរូបនេះបញ្ជាក់ថា ការប៉ះជើងខ្លាំងបែបនេះគឺជាបំណងប្រាថ្នារបស់គេ ដ្បិតអាចជួយពង្រឹងសមត្ថភាពខ្លួនឯងបាន ដូច្នេះគេនឹងព្យាយាមធ្វើឲ្យបានល្អក្នុងការប្រកួតលើដែនបែកអឺរ៉ុបមួយនេះ។

សិស្សគុន​ក្លិបម្កុដរាជសីហ៍ បន្ថែមថា នឹងតាមដានសមត្ថភាព​គូ​ប្រកួតរូបនេះ​បន្ថែមទៀតដើម្បីស្វែងយល់ឲ្យកាន់តែល្អិតល្អន់។


គួរដឹងដែរថា រឿង សោភ័ណ្ឌ បានចេញទៅប្រទេសបារាំងចំនួន៣ខែកាលថ្ងៃព្រហស្បតិ៍ ទី០៥ មេសា កន្លងទៅដឹកនាំដោយលោក មៀម ស៊ីសារ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិ ដោយត្រូវភារៈប្រកួតចំនួន៣លើក ដោយដំបូងត្រូវតតាំងកីឡាករបារាំង Richard Kpadonou នៅថ្ងៃទី១៤ មេសា នាក្រុងម៉ុងលូកុង៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN



ពាក្យទាក់ទង៖