KD Logo
+855 16 757 168     samnob@keiladaily.com

Tyson Fury នឹងត្រលប់មកកាន់សង្វៀនប្រកួតវិញនៅខែមិថុនាឆ្នាំ២០១៨

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អតីតជើងឯកទម្ងន់ធ្ងន់ពិភពលោក Tyson Fury នឹងត្រលប់មកកាន់សង្វៀនប្រកួតវិញនៅថ្ងៃទី៩ខែមិថុនាឆ្នាំ២០១៨ បន្ទាប់ពីអវត្តមានជាង២ឆ្នាំកន្លះ។ នេះបើតាមការប្រកាសឱ្យដឹងពីអ្នកផ្គូរផ្គងកីឡាករ លោក Frank Warren នៅថ្ងៃព្រហស្បតិ៍ម្សិលមិញ។

ក្រុមប្រឹក្សាគ្រប់គ្រងប្រដាល់អង់គ្លេស BBBC បានព្យួរអាជ្ញាបណ្ណអ្នកប្រដាល់មិនដែលចាញ់វ័យ២៩ឆ្នាំរូបនេះក្នុងឆ្នាំ២០១៦ ពាក់ព័ន្ធនឹងករណីដូពីងនិងវេជ្ជសាស្ត្រ។ បម្រាមនោះត្រូវបានលើកចេញវិញក្នុងខែមករាឆ្នាំ២០១៨។

Fury ខានប្រកួតចាប់តាំងពីក្រោយផ្ដួលកីឡាករ Wladimir Klitschko ដើម្បីយកខ្សែក្រវាត់ IBF, WBA និង WBO ក្នុងខែវិច្ឆិកាឆ្នាំ២០១៥។ រូបគេក៏ត្រូវបានដកហូតខ្សែក្រវាត់ IBF និងបានបោះបង់ខ្សែក្រវាត់ WBA និង WBO ថែមទៀត។

មិត្តរួមជាតិអង់គ្លេស Anthony Joshua ដែលជាជើងឯកអូឡាំពិក២០១២ បច្ចុប្បន្នកំពុងគ្រប់គ្រងខ្សែក្រវាត់ទាំងអស់នោះ រួមទាំង IBO មួយថែមទៀត និងកំពុងសង្ឃឹមថាក្លាយជាជើងឯកដែលគ្មាននរណាជំទាស់ បើសិនការប្រកួតទល់នឹងម្ចាស់ខ្សែក្រវាត់ WBC: Deontay Wilder ត្រូវបានរៀបចំឡើង៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Reuters

ពាក្យទាក់ទង៖