អ្នកលេងកណ្ដាប់ដៃ រឿង សោភ័ណ្ឌ បានយកឈ្នះគូប្រកួតជនជាតិម៉ារ៉ុក នៅទឹកទី០២ ក្នុងការប្រកួតដណ្ដើមខ្សែក្រវាត់ Challenge Mondiale de Boxe នៅរាត្រីថ្ងៃសៅរ៍ ទី១៤ ខែមេសា។
គូប្រកួតរបស់សិស្សគុនក្លិបម្កុដរាជសីហ៍រូបនេះមានឈ្មោះថា Mohamed Dabhi។
បន្ទាប់ពីការប្រកួតនេះទៅ សោភ័ណ្ឌ ត្រូវតតាំងអ្នកប្រដាល់ម្ចាស់ស្រុក Richard Kpadonou នាថ្ងៃទី២៨ ខែមេសា នាក្រុងម៉ូលូកុង៕
អត្ថបទ ៖ អភ័យវង្ស