+855 16 757 168     samnob@keiladaily.com
KD Logo

ប្រដាល់

មឿន សុខ​ហ៊ុច​៖ ខ្ញុំល្បី​វ៉ៃគូ​អន្តរ​ជាតិ​ញឹក​ដែរ តែ​លុយ​កាក់​នៅ​តែ​លំបាក​

2 ឆ្នាំ មុន

អ្នកប្រដាល់ជួរមុខក្លិបម្កុដរាជសីហ៍ មឿន សុខហ៊ុច រៀបរាប់ថាថ្វីបច្ចុប្បន្នមានទីផ្សារឡើងរេញញឹកញាប់​គ្រាប់បើជាងអតីកាលឆ្ងាយ ប៉ុន្តែតម្លៃ​ខ្លួន​ក្នុងការ​ឡើង​រេញតទល់ដៃគូអន្តរជាតិជាមធ្យមមួយខែ២ដង នៅតែមិនទាន់អាចសម្រាលជីវភាព​បានច្រើន​នៅឡើយ។ ៖ «ឥឡូវបានវ៉ៃ១ដង​២ដងអស់ហើយ។ វាពិបា​ក​ដែរ បើយើងបានវ៉ៃចឹងហូវបានលុយចាយ បើអត់បានវ៉ៃក៏វាអត់​លុយចាយ។ យ៉ាប់ដែរ រាល់ថ្ងៃចាយអត់​គ្រាន់ទេ ព្រោះជីវភាពយើង​ខ្សត់ខ្សោយដែរ វ៉ៃទៅ​យកទៅផ្គត់ផ្គង់ជីវភាពគ្រួសារផោះ​ខ្ញុំ​»។

ពេជ្រ ម្ទេសខ្មាំង៖ ខ្ញុំចង់ប៉ះអ្នកប្រដាល់ខ្លាំងៗ សម្រួចខ្លួនយកមេដាយស៊ីហ្គេម

2 ឆ្នាំ មុន

អ្នកប្រដាល់ជម្រើសជាតិ ណាត សៀកនិន ដែលមានឈ្មោះល្បីលើសង្វៀនគុនខ្មែរថា ពេជ្រ ម្ទេសខ្មាំង នោះ កំពុង​ចាត់ទុកថា​ការបង្ហាញ​មុខ​លើរេញ​ប្រដាល់​សេរី​ត​ទល់​ជើង​ខ្លាំង​បន្ត​បន្ទាប់​នឹង​​ក្លាយ​ជា​មូលដ្ឋាន​ស្នូល សម្រួច​ខ្លួន​​ដើម្បី​ឆ្ពោះ​​ដណ្ដើម​​មេដាយ​​ស៊ីហ្គេម​​​​​​ជា​​លើក​​​ដំបូង​​របស់​​ខ្លួន​នៅ​ឆ្នាំ​២០១៧​ខាង​មុខ​។ ហេតុ​​នេះ​​​ហើយ អ្នក​​ប្រដាល់​​មាន​​ប្រភព​​ពី​​ខេត្ត​​កណ្ដាល​ សង្ខើញ​ចង់​ជួប​ដៃគូ​អន្តរ​ជាតិ​ឆ្នើមប​ន្ត​ទៀត​​ដើម្បី​អភិវឌ្ឍ​ខ្លួន​​។

ភ្នំពេញ​ក្រោន នឹង​ជ្រោម​ជ្រែង​ អេ ភូថង បង្កើត​ក្លឹប​ប្រដាល់​មួយ​

2 ឆ្នាំ មុន

« យើងកំពុងសិក្សាពីប្លង់ក្នុងទីលានហ្នឹង យើងនឹងធ្វើនៅពេលឆាប់ៗនេះ ឥឡូវឲ្យគេ Design កន្លែងហើយ ដើម្បីធ្វើកន្លែង​វ៉ៃបុកហ្នឹង និងកន្លែង​ស្នាក់នៅ​របស់​កីឡាករ​។ ខ្ញុំប្រហែលជាអញ្ចើញលោកគ្រូ អេ ភូថង មកបង្ហាត់ ព្រោះមើលព័ត៌មានទៅគាត់បាន​ចេញពីកន្លែងចាស់ ប៉ុន្តែខ្វះ​កន្លែង ហើយដោយ​សារខ្ញុំ​ចូលចិត្ត​ដែរ អញ្ចឹងខ្ញុំនឹងជួយ ធ្វើកន្លែងមួយឲ្យគាត់ ដែលមានសិស្ស៩ ទៅ១០ នាក់ដែលអត់មានកន្លែង​នៅរាល់ថ្ងៃហ្នឹង មកហាត់​»។ នេះជាការ​លើកឡើង​របស់​ប្រធានក្លឹបបាល់ទាត់​ភ្នំពេញក្រោន លោក ឫទ្ធី សំណាង ជុំវិញដំណើរការរៀប​​ចំសាងសង់ និងផែន​ការ​អភិវឌ្ឍធនធាន​ប្រដាល់​សម្រាប់​ក្លឹបថ្មី​របស់​លោក ដែលគ្រោង​នឹងដាក់ឈ្មោះថា ក្លឹបប្រដាល់​ភ្នំពេញក្រោន ក្រោមការបង្ហាត់​ផ្ទាល់ពីអតីត​អ្នកប្រដាល់ល្បី​ឈ្មោះ អេ ភូថង។