KD Logo
+855 16 757 168     samnob@keiladaily.com

គ្រួសារសពកីឡាករជម្រើសជាតិបាល់បោះទទួលបានបច្ច័យពីសហព័ន្ធ​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

គ្រួសារ​សព​កីឡាករ​បាល់បោះ​ជម្រើសជាតិកម្ពុជា ខៀវ ចាន់រស្មី បានទទួលបច្ច័យ២លានរៀលពីឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា ព្រម​ទាំង ឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកនៃអគ្គនាយកដ្ឋានកីឡា និង ជាអនុ​​​ប្រធាន​សហព័ន្ធ។

មិនតែប៉ុណ្ណោះ គ្រូបង្វឹក, កីឡាករឯទៀត និង មន្ត្រីបច្ចេកទេសក៏​ប្រមូលបានថវិកាចំនួន៨៣ម៉ឺនរៀល​ដើម្បីជាបច្ច័យសម្រាប់ពិធីបុណ្យផងដែរ កាល​ថ្ងៃអាទិត្យ ទី១៤ មករា។

គួរដឹងដែរថា កីឡាករបាល់បោះជម្រើសជាតិកម្ពុជា ខៀវ ចាន់រស្មី បាន​ទទួលមរណភាពនៅម៉ោង៤ភ្លឺ ថ្ងៃអាទិត្យ ទី១៤ ខែមករា ដោយ​សារខ្យល់គរ។

ពិធីបុណ្យសពត្រូវបានធ្វើឡើងនៅស្រុកកំណើត​របស់គេឯខេត្តតាកែវ៕

អត្ថបទ ៖ អភ័យវង្ស
ប្រភព និង រូបភាព ៖ សហព័ន្ធបាល់បោះកម្ពុជា