+855 16 757 168     samnob@keiladaily.com
KD Logo

រូបភាពខ្លះៗអំពីកីឡដ្ឋានខេត្ត កំពត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ក្រោយគណៈ​រដ្ឋមន្ត្រីចេញ​លិខិត​ជា​ផ្លូវ​ការ​ ដក​យក​​កីឡដ្ឋាន​ខេត្ត​កំពត​ពី​ក្រុមហ៊ុន​ ឯកជនមួយ ប្រគល់​ឲ្យ​ក្រសួង​អប់រំ ​យុវជន​ និង​កីឡា​ វិញ​សម្រាប់​ប្រើ​ប្រាស់​និង​អភិវឌ្ឍ កីឡដ្ឋានដែលមានទំហំ៣២.៥០០ម៉ែត្រ​ការ៉េ នាទិសនីរិតីមួយនេះ ត្រូវបានកែប្រែមុខមាត់ថ្មី ក្រោមការផ្ដូចផ្ដើមជួសជុលឡើងវិញ ដោយ ឯកឧត្ដម ចាន់ ចេស្ដា អតីតអភិបាលនៃគណៈអភិបាលខេត្ត កំពត ដោយក្នុងនោះ​​សម្តេច​តេជោ ហ៊ុន សែន​ បាន​ឧបត្ថម្ភ​​ថវិកា​ និង​ជំរុញ​លើ​ការ​អភិវឌ្ឍនេះផងដែរ។

គួរបញ្ជាក់ថាថ្ងៃទី១៩ ខែវិច្ឋិកា ២០១៧ កន្លងទៅ ក្នុងពិធីបើកការប្រកួតពានរង្វាន់យុវជន U14 និង U16 ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានផ្តល់គម្រោងបំពាក់បង្គោលភ្លើងបំភ្លឺទីលាន នៅកីឡដ្ឋានខេត្តកំពត ដែលសរុបថវិកា៣៥ម៉ឺនដុល្លារអាមេរិក។

ខាងក្រោមនេះជារូបភាពកីឡដ្ឋានខេត្ត កំពត ក្រោយជួសជុសរួចរាល់៖

 

អត្ថបទ និងរូបភាព៖ កណ្ដូប