+855 16 757 168     samnob@keiladaily.com
KD Logo

NT ឧបត្ថម្ភ​ឯកសណ្ឋាន​ដល់​ជម្រើសជាតិ​​សីប៉ាក់តាក្រ​ទៅ​ប្រកួតនៅឥណ្ឌា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ក្រុម​ហ៊ុន​សម្លៀក​បំពាក់កីឡាស្នាដៃកូន​ខ្មែរ NT បាន​ឧបត្ថម្ភ​ឯក​សណ្ឋាន​ដល់​ក្រុម​ជម្រើសជាតិ​សីប៉ាក់តាក្រកម្ពុជា ចេ​ញ​ទៅចូលរួម​ព្រឹត្តិការណ៍ ASEAN North East India Festival នៅ​ក្រុង Assam ប្រទេេស​ឥណ្ឌា។


លោក ទឹម គឹមអូន ប្រធាន​ផ្នែក​ទីផ្សារ ប្រចាំ​ក្រុម​ហ៊ុន NT ឲ្យដឹងថា នេះ​ ជា​លើកទី២ហើយដែល​ក្រុម​ហ៊ុន​របស់លោក​ជួយជ្រោម​ជ្រែង​ឧបត្ថម្ភ​ដល់​ក្រុមជម្រើសជាតិសីប៉ាក់​តាក្រកម្ពុជា ដ្បិត​ចង់​លើក​ស្ទួយវិស័យកីឡាក្នុងស្រុក។ លោកថា NT ក៏​មាន​ទិសដៅ​ជួយ​ដល់​សហព័ន្ធដែល​មិន​ទាន់​មាន​អ្នក​ជួយ​ឧបត្ថម្ភ​ឯកសណ្ឋានផងដែរ។

គួរដឹងដែរថា  ព្រឹត្តិការណ៍ ASEAN North East India Festival នៅ​ក្រុង Assam ប្រទេេស​ឥណ្ឌា នេះ​ប្រព្រឹត្តទៅ​អំឡុង​ខែមេសា ឆ្នាំ២០១៨ ខាងមុខ៕

អត្ថបទ ៖ អភ័យវង្ស