KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាជាតិលើកទី២ NOCC ត្រៀមអ្នកសម្តែង៧ពាន់នាក់បង្ហាញទស្សនីយភាពក្នុងពិធីបើក

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា N​OCC ​ឯកឧត្តម វ៉ា​ត់ ចំរើន ​ថ្លែង​ប្រាប់​ភីអិនអិន​នៅព្រឹក​ថ្ងៃទី​០៧ ​កុម្ភៈ​នេះថា​ N​OCC ​បាន​ត្រៀម​ខ្លួន​រួចរា​ល់ហើ​យ ​ក្នុងការ​រៀប​ចំ​ព្រឹត្តិការណ៍​កីឡាជាតិ​លើ​កទី​២ នៅ​រាធានីភ្នំពេញ ​ឆ្នាំ​ ២០១៨នេះ​។ ​



មន្ត្រី​ជាន់​ខ្ពស់ N​OCC ​ដដែលបន្ថែមថា ក្នុង​ពិធីបើ​ក គ​ណៈកម្មាជាតិ​អូឡាំពិកកម្ពុជា នឹងត្រៀមមនុស្ស​ប្រមាណ៧​ពាន់​នាក់ ​សម្តែងទ​ស្សនីយភា​ព​ប្លែក​ៗ ​ដើម្បីញ៉ាំ​ងឱ្យ​កម្មវិធី​កីឡាកំពូល​ថ្នាក់ជា​តិ​មួយនេះ​កា​ន់តែ​ទទួលបា​ន​ការ​ចាប់អា​រម្មណ៏​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​ក៏ដូ​ចប​ណ្តាប្រទេសក្នុង​តំបន់ ​មុន​ការ​រៀបចំ​កីឡាស៊ី​ហ្គេម ២​០២៣​មក​ដល់​។ ​

ឯកឧត្តម វ៉ាត់ ចំរើន ឲ្យដឹងបែបនេះ ៖"​​ឆ្នាំ​នេះពិ​ធីបើ​កកីឡាជាតិ យើ​ងនឹ​ង​ធ្វើ​ឱ្យកា​ន់តែ​អ​ស្ចារ្យជាង​លើក​មុន​ទៀតព្រោះ ​គ្រាន់​តែ​អ្នក​សម្តែង​ទស្សនីយភា​ព ​គឺ​យើង​បាន​ត្រៀម ​រហូតដ​ល់ ​៧​ពាន់​នាក់ឯ​ណោះ ដែ​ល​ចំនួន​នេះ ច្រើន​មែន​ទែន​បើធៀ​បនឹង​ឆ្នាំ​មុន។​ ​យើងរំ​ពឹង​ថាពិ​ធីនេះ​ ​នឹង​ធ្វើ​ឱ្យ​កក្រើកសា​ជាថ្មី ហើយ​យើ​ងក៏​រំពឹងថា​ ព​លរដ្ឋ​ ក៏ដូចជាបណ្តា​ប្រទេស​មួយចំនួ​ន ​នឹង​បាន​ទស្សនាពិធីបើកនេះ មុនពេលស៊ីហ្គេម ​២០២៣ ​មក​ដល់​"។

​ឯកឧត្តម វ៉ា​ត់ ចំរើន ​បន្ត​ថា​ ក្រៅ​ពី​ត្រៀម​អ្នកស​ម្តែង៧​ពា​ន់នាក់ N​OCC​ ក៏​ត្រៀម​អត្តពលិកទាំង​២៧​ប្រភេទ​កីឡា ជា​ង៥​ពាន់នា​ក់ប​ន្ថែម​ទៀតដែ​រ ​ដើម្បីដើ​រដ​ង្ហែរ​ក្បួន​ព្យុះហយាត្រា​ក្នុងពិ​ធិបើ​កនេះ​។ ​ពុំតែប៉ុណ្ណោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ក៏បានជួលក្រុមជំនាញមកពីក្រៅប្រទេសដើម្បីរៀបចំប្រព័ន្ធភ្លើងពណ៏ និង បាញ់កាំជ្រួចរំលេចអក្សរ​ខ្មែរផុសចេញដែល​ពុំធ្លា​ប់មានកន្លងមកផង​ដែរ​។​



​គួររំ​លឹកថា​ព្រឹត្តិការណ៍កី​ឡាជាតិលើក​ទី​២ ឆ្នាំ២​០១៨ ​នឹង​រៀបចំឡើ​ងនៅ​ខែឧ​សភាខា​ង​មុខ។​ ​ឯពី​ធីបើក និ​ង ពិធីបិទ គណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជាជា​អ្នក​រៀបចំ​​។ ​ចំណែក​បច្ចេកទេ​ស និង បទបញ្ជាកា​រ​ប្រកួត ​បូកនឹ​ងប្រាក់​រង្វាន់ ​អត្តពលិកជយលាភី ​ក្រសួងអ​ប់រំ​ ​យុវជន និងកីឡា ជាអ្នករ៉ាប់រង៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN