KD Logo
+855 16 757 168     samnob@keiladaily.com

ឯកឧត្តម កែវ រ៉េមី៖ ប្រសិនដាក់ ITF ក្នុងស៊ីហ្គេម យើងនឹងដណ្ដើមមេដាយមាសជូនជាតិ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ អាយធីអេហ្វ កម្ពុជា ឯកឧត្តម កែវ រ៉េមី អះអាងថា ប្រសិនជារាជរដ្ឋាភិបាល ពិសេសក្រសួងអប់រំ យុវជន និងកីឡា អនុញ្ញាតដាក់បញ្ចូលវិញ្ញាសា កីឡា តេក្វាន់ដូ អាយធីអេហ្វ ចូលក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ ITF កម្ពុជានឹងដណ្ដើមមេដាយមាសជូនជាតិជាក់ជាពុំខាន។ 


ថ្លែងនាឱកាស ប្រកួតជ្រើសរើសកីឡាករជម្រើសជាតិ ប្រចាំឆ្នាំ២០១៨ កាលពីល្ងាចថ្ងៃទី២៦ មករា កន្លងទៅ នៅមណ្ឌលហ្វឹកហាត់ ក្នុងបរិវេននៃពហុកីឡដ្ឋាន ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ឲ្យដឹងបែបនេះ ៖”យើងស្នើសុំបញ្ជូនសារមួយទៅ ក្រសួងអប់រំ យុវជន និងកីឡា ជូនសារទៅថ្នាក់ដឹកនាំ រាជរដ្ឋាភិបាលកម្ពុជា ឲ្យបានដឹងថា បើលក្កឹណា រាជរដ្ឋាភិបាលកម្ពុជា ប្រទេសកម្ពុជាយើង ធ្វើម្ចាស់ផ្ទះស៊ីហ្គេមនាឆ្នាំ២០២៣ ប្រសិនគាត់ដាក់ កម្ពុជាជាពិសេស ITF ដាក់ទៅក្នុងស៊ីហ្គេម យើងនឹងដណ្ដើមមេដាយមាសជូនជាតិ។ ជម្រាបជនប៉ុណ្ណេះ ជាជាងខំបញ្ចូនឬទាក់ទងកីឡាអីផ្សេង ដែលរត់ពីក្រោយបណ្ដាប្រទេសក្នុងអាស៊ីអាគ្នេយ៍ អាស៊ាននេះ អាហ្នឹងយើងខាតប្រយោជន៍ណាស់។ ប្រសិនជាដាក់ ITF ទៅក្នុងស៊ីហ្គេម យើងនឹងបានមេដាយមាស ខ្ញុំហ៊ានធានា។ មូលហេតុពីរគឺអះអាង ទី១ អាស៊ីអាគ្នេយ៍យើងដណ្ដើមបានមេដាយមាសបានច្រើន។ ចំណុចទី២ បង្ហាញទៀតថា តិចមកពីយើងធ្វើម្ចាស់ផ្ទះទេដឹង បានជាយើងបានមេដាយមាសច្រើន ឥឡូវខ្ញុំបង្ហាញ១ទៀត កាលពី World Champion នៅកូរ៉េខាងជើង យើងបានមេដាយប្រាក់ និងសំរឹទ្ធ ក្នុងចំណាក់ថ្នាក់កម្ពុជាលេខ១០ ក្នុងចំណោមប្រទេស៧០ចូលរួម"។ 


សូមបញ្ជាក់ថា ក្រៅពីទើបដណ្ដើមបានមេដាយប្រាក់១ និងសំរឹទ្ធ៤គ្រឿង ពីព្រឹត្តិការណ៏ជើងឯក តេក្វាន់ដូ អាយធីអេហ្វ ពិភពលោក ឆ្នាំ២០១៧ នៅប្រទេសកូរ៉េខាងជើង ហើយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ១០ ក្នុងចំណោមជាង៧០ប្រទេស ចូលរួមប្រកួតប្រជែងនោះ សហព័ន្ធកីឡា តេក្វាន់ដូ អាយធីអេហ្វ កម្ពុជា កំពុងត្រៀមពិភាក្សាជាមួយបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជំរុញដាក់វិញ្ញាសា ITF ចូលក្នុងកីឡាស៊ីហ្គេម ផងដែរ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN