KD Logo
+855 16 757 168     samnob@keiladaily.com

បងប្អូនត្រកូល ហេង ឈ្នះមេដាយមាស និង ប្រាក់ ប្រណាំងកង់នៅមីយ៉ាន់ម៉ា

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

អ្នកស្រី ហេង ស៊ីវហ្គិច និង ហេង ស៊ីឡាង ដណ្ដើម​បានមេដាយម្នាក់មួយគ្រឿងពី​ព្រឹត្តិការណ៍ប្រណាំងកង់នៅប្រទេសមីយ៉ាន់ម៉ា កាលសប្ដាហ៍កន្លងទៅ និង បាន​ធ្វើដំណើរមកដល់ព្រះរាជាណាចក្រកម្ពុជា វិញ​នៅរាត្រីថ្ងៃចន្ទ ទី១២ កុម្ភៈ។ នេះបើតាមការឲ្យដឹងពី Facebook អគ្គនាយកដ្ឋានកីឡា។


ជាក់ស្ដែងក្នុងការប្រកួតមានការចូលរួមពីជាង២០ប្រទេសនេះ អ្នកស្រី ហេង ស៊ីវហ្គិច ទទួលបានមេដាយ​ប្រាក់ ខណៈអ្នកស្រី ហេង ស៊ីវឡាង ដណ្ដើម​បាន​មេដាយមាស។

គួរដឹងដែរថា ការប្រណាំងកង់នៅប្រទេសមីយ៉ាន់ម៉ា នេះ កម្ពុជាបញ្ជូនអត្តពលិកទៅ៥រូប មានកីឡាករ៣នាក់ និង កីឡាការិនី២នាក់៕

អត្ថបទ ​៖ អភ័យវង្ស
រូបភាព ៖ អគ្គនាយកដ្ឋានកីឡា