KD Logo
+855 16 757 168     samnob@keiladaily.com

វ៉ូវីណាម បង្ហើបគម្រោងសង់វិមានកីឡា បើទទួលសិទ្ធិម្ចាស់ជើងឯកពិភពលោក 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា លោក អ៊ូ រតនា បង្ហើបថា សហព័ន្ធមានផែនការសង់វិមានកីឡាហ្វឹកហាត់ផ្ទាល់ខ្លួនមួយកន្លែង នាពេលខាងមុខ ប្រសិនសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា អាចទទួលសិទ្ធិរៀបចំធ្វើជាម្ចាស់ផ្ទះ ជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩។


អនុប្រធានទី១ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបរាប់ដូច្នេះ ៖ ”ក្រោយឆ្លងតាមការប្រជុំ ជាមួយឯកឧត្តម រ័ត្ន សាខន ដែលជាប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ជាប្រធានសហព័ន្ធវ៉ូវីណាមអាស៊ីអាគ្នេយ៍ និងជាអនុប្រធានសហព័ន្ធ វ៉ូវីណាមពិភពលោក ហ្នឹង គាត់បានបញ្ជាក់ប្រាប់សមាជិកគណៈកម្មាធិការប្រតិបត្តិថា គាត់កំពុងរៀបចំសង់វិមានកីឡាវ៉ូវីណាមកម្ពុជាតែម្ដង នៅផ្លូវ៦០ម៉ែត្រ។ គាត់កំពុងតែទំនាក់ទំនង ហើយគាត់ថានឹងធ្វើឲ្យទាន់និងដើម្បីប្រមូលផ្ដុំក្នុងការហ្វឹកហាត់ ក្នុងការពង្រីកវិស័យលើវិញ្ញាសាកីឡាវ៉ូវីណាម នៅកម្ពុជា”។

លោក អ៊ូ រតនា បញ្ជាក់ថា បើពុំមានការប្រែប្រួលនោះទេ តាមគម្រោងវិមានកីឡាវ៉ូវីណាម នឹងលេចរូបរាងឡើងមុនឆ្នាំ២០១៩។

ថ្នាក់ដឹនាំ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បន្ថែម ៖”គម្រោងហ្នឹងគឺលោកឧកញ្ញ៉ា គាត់មានប្រសាសន៍ថា ប្រសិនជាយើងទទូលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីសម្តេចនាយករដ្ឋមន្ត្រី ក្នុងការសុំធ្វើជាម្ចាស់ផ្ទះពិភពលោក គាត់ថាគាត់នឹងធ្វើឲ្យហើយមុនការធ្វើជាម្ចាស់ផ្ទះ ដើម្បីយកទីតាំងហ្នឹងធ្វើជាម្ចាស់ផ្ទះប្រកួតជើងឯកពិភពលោកតែម្ដង”។


សូមបញ្ជាក់ថា សព្វថ្ងៃសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា កំពុងជ្រកកោនហ្វឹកហាត់ នៅក្នុងវិមានកីឡា នៃពហុកីឡដ្ឋានជាតិ ខណៈដែលសហព័ន្ធមួយនេះ ក៏គ្រោងនឹងដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីស្នើសុំគោលការណ៍ និង ការអនុញ្ញាត រៀបចំធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាវ៉ូវីណាមជើងឯកពិភពលោក លើកទី៦ ឆ្នាំ២០១៩ លើកដំបូងនៅកម្ពុជាផងដែរ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN