KD Logo
+855 16 757 168     samnob@keiladaily.com

ITF កម្ពុជា គ្រោងស្នើធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី ឆ្នាំ២០១៩ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

សហព័ន្ធកីឡា តេក្វាន់ដូ អាយធីអេហ្វ កម្ពុជា គ្រោងនឹងដាក់សំណើទៅរាជរដ្ឋាភិបាល តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ដើម្បីស្នើសុំធ្វើជាម្ចាស់ផ្ទះ រៀបចំព្រឹត្តិការណ៍កីឡា តេក្វាន់ដូ អាយធីអេហ្វ ជើងឯកទ្វីបអាស៊ី នាឆ្នាំ២០១៩។ នេះបើតាមការបង្ហើបឲ្យដឹងពី ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ អាយធីអេហ្វ កម្ពុជា ឯកឧត្តម កែវ រ៉េមី។


ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍ឲ្យដឹងបែបនេះ ៖”ខ្ញុំសូមជម្រាបជូនថា ក្រោយការបោះឆ្នោតឆ្នាំ២០១៨ នេះ នឹងស្នើសុំតាមរយៈក្រសួងអប់រំ ទៅសម្ដេចប្រមុខរាជរដ្ឋាភិបាល ដើម្បីយើងរៀបចំធ្វើជាម្ចាស់ផ្ទះអាស៊ី។ ចំណុចនេះយើងអត់ព្រួយបារម្ភ ដោយសារតែកម្ពុជាយើងនាំមុខទៅហើយ នៅក្នុងអាស៊ីអាគ្នេយ៍ហ្នឹង យើងនាំមុខហើយ។ នេះជាចំណុចដែលខ្ញុំចង់ជម្រាបជូន”។

ឯកឧត្តម ប្រធានសហព័ន្ធ បញ្ជាក់ទៀតថា ក្នុងអំឡុងខែមិនា ខាងមុខនេះ សហព័ន្ធកីឡា តេក្វាន់ដូ អេធីអេហ្វ កម្ពុជា នឹងធ្វើលិខិតអញ្ញើញទៅបណ្ដាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងអស់មកជួបជុំពិភាក្សា ដើម្បីជំរុញកីឡាករតេក្វាន់ដូ អាយធីអេហ្វ ឲ្យចូលក្នុងវិញ្ញាសា ស៊ីហ្គេម។

ឯកឧត្តម កែវ រ៉េមី បន្ត ៖”ហើយព័ត៌មានមួយទៀត យើងបានជំនុំគ្នាក្នុងសហព័ន្ធនៅក្នុងខែ៣ យើងមានលិខិតអញ្ញើញសហព័ន្ធតេក្វាន់ដូ អាស៊ីអាគ្នេយ៍ បណ្ដាប្រទេសផ្សេងៗ អញ្ញើញគាត់មកប្រជុំនៅខេត្តសៀមរាប ដើម្បីជំរុញ អាយធីអេហ្វ ទៅក្នុងស៊ីហ្គេម”។


សូមបញ្ជាក់ថា ក្រៅពីព្រឹត្តិការណ៍កីឡាជាតិលើកទី២ នៅក្នុងឆ្នាំ២០១៨នេះ សហព័ន្ធកីឡាតេក្វាន់ដូ អាយធីអេហ្វ កម្ពុជា បានត្រៀមចូលរួមក្នុងព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ចំនួនពីរផងដែរ រួមមាន ជើងឯកអាស៊ី នៅម៉ុងហ្គោលី និងកីឡា School Games នៅម៉ាឡេស៊ី៕