KD Logo
+855 16 757 168     samnob@keiladaily.com

ប្រាក់ខែពេលប្រមូលផ្ដុំ ជម្រុញទឹកចិត្តអ្នករត់ពិការ ជឹម ផាន ប៉ងយកមេដាយមាសប៉ារ៉ាហ្គេម 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី១០ ឆ្នាំ២០១៩ នៅហ្វីលីពីន ត្រូវបានម្ចាស់មេដាយប្រាក់ និង សំរឹទ្ធ វិញ្ញាសារត់ចម្ងាយ និង បណ្តាក់ ជឹម ផាន ប្តេជ្ញារកមេដាយមាសឱ្យខានតែបាន តាមរយៈការដាក់គោលដៅបង្កើនពេលហ្វឹកហាត់ទ្វេដង។

ជ័យលាភីអាស៊ានប៉ារ៉ាហ្គេមអះអាងថា បៀវត្សប្រចាំខែក្នុងពេលប្រមូលផ្ដុំហ្វឹកហាត់ពីរាជរដ្ឋាភិបាល ដែលពុំធ្លាប់មានពីមុនមក ជាកម្លាំងចិត្តដ៏ធំសម្រាប់ខ្លួន ក៏ដូចជាមិត្តរួមក្រុមជម្រើសជាតិជនពិការទាំងអស់។


កីឡាករ ជឹម ផាន ឲ្យដឹងបែបនេះ ៖ ខ្ញុំប្រឹងប្រែងហ្វឹកហាត់ណាស់ឡូវ ព្រោះខ្ញុំលឺថា ការជាប់ជម្រើសជាតិជនពិការចាប់ពីឆ្នាំ២០១៨តទៅ នឹងទទួលបានប្រាក់ខែ ដូចកីឡាករ មិនពិការដែរ ចឹងវាកម្លាំងចិត្តមួយដែលខ្ញុំត្រូវតែធ្វើឱ្យបាន ពេលនៅ អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០១៩។ ខ្ញុំនឹងប្រឹង យកមេដាយមាសឱ្យបាន ព្រោះខ្ញុំហ្វឹកហាត់អត់មានសំរាកទេថ្ងៃអាទិត្យក៏ហាត់ដែរ។ 

ពាក់ព័ន្ធការត្រៀមដណ្ដើមមេដាយកីឡាជនពិការទ្វីបអាស៊ី នៅឥណ្ឌូនេស៊ី ឆ្នាំនេះវិញ ជឹម ផាន ពុំបង្ហាញក្ដីរំពឹងខ្ពស់ពេកទេ ដ្បិតព្រឹត្តិការណ៍នេះប្រជុំដោយជើងខ្លាំងមកពីជាង៤០ប្រទេសទូទាំងទ្វីបអាស៊ី។ បែបណាក្ដី ជឹម ផាន នៅតែតាំងចិត្តប្រឹងប្រែងបន្ថែមទៀត ដើម្បីរកឱកាសដណ្ដើមមេដាយទ្វីបអាស៊ីទៅថ្ងៃមុខ។


គួរបញ្ជាក់ថា ជឹម ផាន ជាកីឡាកររត់ចម្ងាយចាស់វស្សាសំបូរបទពិសោធ១រូបរបស់កម្ពុជា ដែលធ្លាប់ប្រជែងបានមេដាយអន្តរជាតិ ពុំក្រោម៣០គ្រឿងនោះទេ តាំងពីប្រឡូកក្នុងវិស័យកីឡានេះជាង១០ឆ្នាំហ្មង។ ជោគជ័យចុងក្រោយបង្អស់របស់គេ គឺការឈ្នះមេដាយប្រាក់វិញ្ញាសារត់ចម្ងាយ និង មេដាយសំរឹទ្ធវិញ្ញាសារត់បណ្ដាក់៤០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅប្រទេសម៉ាឡេស៊ី កាលឆ្នាំ២០១៧៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN