KD Logo
+855 16 757 168     samnob@keiladaily.com

បាល់​បោះ​បុរស​កម្ពុជាបាន​លេខ១ ខណៈ​នារី​បាន​លេខ៣នៅឡាវ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ក្រុម​បាល់់​បោះ​យុវជន​កម្ពុជា អាយុ​ក្រោម១៨ឆ្នាំផ្នែកបុរស ទទួល​បាន​ចំណាត់ថ្នាក់​លេខ១ ខណៈ​ក្រុម​នារី​ បាន​ចំណាត់ថ្នាក់​លេខ៣ ក្នុងការប្រកួតមិត្តភាព​អន្តរជាតិ បណ្ដាប្រទេស​តាម​ដង​ទន្លេរមេគង្គ នៅ​ខេត្តប៉ាក់សេ ប្រទេសឡាវ។


លោក កៅ កាណាលី អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់បោះ​កម្ពុជា ឲ្យដឹងថា ការ​ប្រកួតមិត្តភាពអន្តរជាតិនេះមាន​ការចូលរួម​ពី​ក្រុម​បុរសនារី​ ខេត្ត​ស៊ីសាកេត, ក្រុម​បុរសនារីខេត្តប៉ាក់សេ និង រដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣។

អគ្គលេខាធិការរូបនេះ​ឲ្យដឹងថា ការប្រកួតមិត្តភាពនេះ​ប្រព្រឹត្តទៅ​ដើម្បីជាលក្ខណៈត្រៀម​សម្រាប់​ព្រឹត្តិការណ៍ជើង​ឯក​អាស៊ី នៅ​ប្រទេសថៃ។ យ៉ាងណាក៏ដោយ លោក កៅ កាណាលី ពុំទាន់បញ្ជាក់ពីកាលបរិច្ឆេទ​សម្រាប់​ព្រឹត្តិការណ៍ជើងឯក​អាស៊ីនេះ​នៅឡើយទេ៕



អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ផ្ដល់ឲ្យ