KD Logo
+855 16 757 168     samnob@keiladaily.com

អត្តពលិក ITF ជិត១ពាន់នាក់ នឹងសម្ដែងក្បាច់គុនបិទព្រឹត្តិការណ៍កីឡាជាតិលើកទី២ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

កីឡាករ កីឡាការិនី តេក្វាន់ដូ អាយធីអេហ្វ កម្ពុជា ប្រមាណជិត១ពាន់នាក់ នឹងចូលរួមសម្ដែងបង្ហាញក្បាច់គុន នាឱកាសបិទនៃព្រឹត្តិការណ៍កីឡាជាតិ លើកទី២ ឆ្នាំ២០១៨ នាខែឧសភា ខាងមុខ។ នេះបើតាមការបញ្ចាក់ ពីប្រធានសហព័ន្ធកីឡា តេក្វាន់ដូ អាយធីអេហ្វ កម្ពុជា ឯកឧត្តម កែវ រ៉េមី។


 ប្រធានសហព័ន្ធកីឡា តេក្វាន់ដូ អាយធីអេហ្វ កម្ពុជា ឯកឧត្តម កែវ រ៉េមី មានប្រសាសន៍បែបនេះ ៖ ”ដល់ពេលឆ្នាំនេះ យើងចូលទៅក្នុងកីឡាជាតិ ជាមោទនភាព។ ជាមោទនភាព ពេលយើងចូលទៅក្នុងហ្នឹងភ្លាមៗ ខ្ញុំមានមហិច្ឆតាមួយទៀត ស្នើទៅ NOCC គណៈកម្មាធិការជាតិអូឡាពិកកម្ពុជា និងក្រសួងអប់រំ សុំចូលសំដែង។ ចឹងគេពេញចិត្ត គេស្វាគគមន៍ដោយសារយើងមានបច្ចេកទេសសម្ដែងខ្ពស់ ចឹងគេអនុញ្ញាត។ ចឹងនៅក្នុងរបៀបរវៈក្នុងការបើកកីឡាជាតិហ្នឹង នៅថ្ងៃបញ្ចប់នៃការសម្ដែងហ្នឹង ITF មានការសម្ដែងនៅថ្ងៃបញ្ចប់ នៃកីឡាជាតិ National Games។ ហ្នឹងយើងកំពុងតែប្រឈម និងត្រូវការហាត់ហ្វឹកហ្វឺន”។

បន្ថែមលើនេះ ក្រៅពីជំរុញឲ្យអត្តពលិកខ្លួន ខិតខំពង្រឹងសមត្ថភាព ត្រៀមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី២ ដែលជាឆ្នាំចូលរួមដំបូងរបស់សហព័ន្ធនោះ ឯកឧត្តម កែវ រ៉េមី បានដាក់គោលដៅស្វែងរកមេដាយមាស នាព្រឹត្តិការណ៍ជើងឯកទ្វីបអាស៊ី នៅប្រទេសម៉ុងហ្គោលី នាអំឡុងខែឧសភា ខាងមុខនេះផងដែរ។


សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិលើកទី២ ឆ្នាំ២០១៨ នឹងប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៥ ខែឧសភា ដល់ថ្ងៃទី៥ ខែមិថុនា។ ក្នុងនោះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានត្រៀមអ្នកសម្ដែង ក្បាច់គុន រួមទាំងទស្សនីយភាពប្លែកៗ ប្រមាណជាង៧ពាន់នាក់ ដើម្បបីបង្ហាញក្នុងពិធីបើកនិងបិទ នៃព្រឹត្តិការណ៏កីឡាដ៏ធំលើកទី២នេះ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

ពាក្យទាក់ទង៖