KD Logo
+855 16 757 168     samnob@keiladaily.com

កម្ពុជា ត្រូវការអ្នកស្ម័គ្រចិត្តជាង១ម៉ឺននាក់ ពេលធ្វើម្ចាស់ផ្ទះស៊ីហ្គេមឆ្នាំ២០២៣ 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា NOCC ឯកឧត្តម វ៉ាត់ ចំរើន ថ្លែងនាឱកាសចូលរួមជាមួយអង្គការជប៉ុន ចុះផ្សព្វផ្សាយពីសកម្មភាព កីឡា កាលដើមសប្តាហ៍នេះថា យ៉ាងហោចណាស់ កម្ពុជា ត្រូវការអ្នកស្ម័គ្រចិត្តយ៉ាងហោច១ម៉ឺននាក់ ដើម្បីជួយសម្រួលដំណើរការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ឱ្យបានរលូន។


ពហុកីឡដ្ឋាន ឯកឧត្ដមអគ្គលេខាធិការ NOCC បញ្ជាក់ដូច្នេះ ៖" យើងដឹងហើយថា កីឡាស៊ីហ្គេម គឺជាព្រឹត្តការណ៍អន្តរជាតិដ៏ធំ ដែលយើងត្រូវការមនុស្សច្រើនរៀបចំ។ ខ្ញុំគិតថា អ្នកស្ម័គ្រចិត្តដែលត្រូវបានជ្រើសរើស ដើម្បីជួយឱ្យដំណើរទៅរលូន គឺ ពុំក្រោម ១ម៉ឺននាក់នោះទេ។ ដូច្នេះ យើងនឹងផ្តល់ឱកាស ដល់យុវជន សិស្សានុសិស្ស ដែលមានបំណងចង់ចូលរួម គឺ យើងនឹងបើកទូលាយ"។

អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្តទៀតថា NOCC គ្រោងរៀបចំវគ្គបណ្តុះបណ្តាលសិស្សនិស្សិតកម្ពុជា ដើម្បីទទួលបានចំណេះដឹង និង ទ្រឹស្តីចូលរួមសម្របសម្រួលការរៀបចំកីឡាក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលតែងប្រារព្ធឡើងរៀងរាល់២ឆ្នាំម្តង។


បើតាមគម្រោងរបស់គណៈកម្មាធិការជាតិអូឡាំពិក និស្សិត និង គរុសិស្សនឹងទទួលបានអាទិភាពសម្រាប់ការជ្រើសរើស ចូលក្នុងក្រុមយុវជនស្ម័គ្រចិត្ត ដើម្បីជួយសម្របសម្រួលការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN

ពាក្យទាក់ទង៖