+855 16 757 168     samnob@keiladaily.com
KD Logo

ក្រុម​ដេអិន ឈ្នះ​ជើងឯក​សម្ព័ន្ធកីឡាសីដក់លើកទី១

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

តំណែងជើងឯក​លីគ​សីដក់ថ្នាក់ជាតិ ឬ សម្ព័ន្ធកីឡាសីដក់ លើកទី១ ប្រចាំឆ្នាំ២០១៨ បាន​រកឃើញជើងឯក​របស់ខ្លួន​ហើយ គឺ ក្រុម​ដេអិន ដែលបាន​យកឈ្នះ​ក្រុម​ក្រសួងការពារ​ជាតិ​ ដោយ​លទ្ធផល ២សិត​ទល់នឹង១ ក្នុង​វគ្គផ្ដាច់ព្រ័ត្រ នៅ​ពហុកីឡដ្ឋានជាតិ កាល​ថ្ងៃអាទិត្យ ទី២៥ មីនា។


គួរដឹងដែរថា ការប្រកួត​សម្ព័ន្ធកីឡាសីដក់លើកទី១ ឆ្នាំ២០១៨ នេះ​បាន​ផ្ដើម​ពីថ្ងៃទី០៣ ខែមីនា ដោយ​មាន​ក្រុម​ចំនួន៩ចូលរួម​។ ក្នុងនោះមានដូចជា ក្លិបកីឡាសីដក់ព្រះខ័នរាជ​, ក្រសួងការពារជាតិ, គ្លីនីកហំសីហៈ​, យុវខេមរា, បានលុង, ទន្លេបាសាក់​, មេគង្គកីឡា និង អូឡាំពិក។

សម្រាប់ក្រុមនីមួយៗមាន​កីឡាករចំនួន​៩នាក់ ដោយ​ប្រកួតលើវិញ្ញាសា ៣ទល់នឹង៣។


ដោយឡែក ចំណាត់ថ្នាក់លេខ៣​បាន​ទៅលើ​ក្រុម​ហំសីហៈ និង លេខ៤បាន​ទៅលើ​ក្រុម​ព្រះខ័នរាជ៕

អត្ថបទ ៖ អភ័យវង្ស

ពាក្យទាក់ទង៖