KD Logo
+855 16 757 168     samnob@keiladaily.com

កម្ពុជា ផ្ដួល​អ៊ីតាលី ៣-០ បាល់ទះអង្គុយជនពិការ​ពិភព​លោក​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ក្រុម​បាល់ទះ​ជនពិការ​កម្ពុជា បាន​យកឈ្នះ​ក្រុម​អ៊ីតាលី ដោយ​លទ្ធផល ៣សិតទល់នឹង០ នៅថ្ងៃអង្គារ ទី២៧ មីនា ក្នុងថ្ងៃបើកឆាក​ព្រឹត្តិការណ៍បាល់ទះជនពិការពិភព​លោក​ ដែលធ្វើឡើងនៅ​ប្រទេសកូរ៉េខាងត្បូង។


លទ្ធផលជាផ្លូវការដែលកម្ពុជារកបាន គឺ ២៥ទល់​នឹង១១, ២៥ទល់នឹង២៤ និង ២៥ទល់នឹង១៥ មុន​បន្ត​ប៉ះ​ក្រុមម្ចាស់ផ្ទះកូរ៉េខាងត្បូងនៅថ្ងៃស្អែក។

ព្រឹត្តិការណ៍បាល់ទះជនពិការពិភពលោកនៅកូរ៉េខាងត្បូងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ មីនា ដល់ថ្ងៃទី០១ មេសា ដោយបែងចែកជាពីរពូល។ សម្រាប់ពូល A មានម្ចាស់ផ្ទះកូរ៉េ, ឡាត់វី, អ៊ីតាលី និង កម្ពុជា។ ចំណែកពូល B មាន ថៃ, កុងហ្គោ, ក្រូអាត និង ម៉ុងហ្គោលី៕




អត្ថបទ ៖ អភ័យវង្ស
រូបភាព ៖ ផ្ដល់ឲ្យ


ពាក្យទាក់ទង៖