+855 16 757 168     samnob@keiladaily.com
KD Logo

ស្ប៉េស្យាលអូឡាំពិកកម្ពុជាគ្រោងបន្ថែម២វិញ្ញាសានៅអាណត្តិថ្មី 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ការបន្ថែមវិញ្ញាសាចំនួន២ទៀត គឺវាយកូនឃ្លីលើតុ និង កីឡារាំ ជាគម្រោងមួយសម្រាប់អាណត្តិថ្មី ទី០៤ ឆ្នាំ២០១៨/២០២២ បន្ថែមពីលើកីឡាបាល់ទាត់, អត្តពលកម្ម និង ប៉េតង់។ នេះបើតាមការបង្ហើបឲ្យដឹងពីលោក ឃ្លាំង ចន្ធូ អគ្គលេខាធិការគណៈកម្មាធិការជាតិស្ប៉េស្យលអូឡាំពិកកម្ពុជា ដែលបានឲ្យដឹងក្រោយមហាសន្និបាតអាណត្តិថ្មីទី០៤ នៅព្រឹកថ្ងៃអង្គារ ទី២៧ មីនា។


អគ្គលេខាធិការដដែលបន្ថែមថា ស្ប៉េស្យាលក៏គ្រោងបើកវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅខេត្ត៣ផ្សេងទៀត គឺនៅខេត្តកំពង់ចាម, កំពង់ស្ពឺ និង កណ្ដាល ផងដែរដើម្បីពង្រីកសក្ដានុពលឲ្យកាន់តែទូលំទូលាយ បន្ទាប់ពីបានសម្រេចនៅ១៣ខេត្តកាលពីអាណត្តិចាស់កន្លងទៅ។

លោក ឃ្លាំង ចន្ធូ បន្តថា គណៈកម្មាធិការនឹងព្យាយាមបង្កើតព្រឹត្តិការណ៍ធំៗនៅក្នុងស្រុក និង ចូលរួមព្រឹត្តិការណ៍ពិភពលោកនៅអារ៉ាប៊ីសាអ៊ូឌីត។ លោកថា ស្ប៉េស្យាលអូឡាំពិកស្វាគមន៍ស្វាគមន៍គ្រប់ជនពិកាសតិបញ្ញាទាំងអស់ចូលរួមការប្រកួតនានា។


ក្នុងមហាសន្និបាតអាណត្តិទី៣ ក៏មានការប្រកាសពីខ្ទង់ចំណាយចំណូលផងដែរ ដែលក្នុងនោះចំណូល២៥ម៉ឺន១ពាន់៧៦៣ដុល្លារអាមេរិក, ចំណាយអស់២៤ម៉ឺន៩ពាន់, ៦២៧ដុល្លារអាមេរិក និង សរុបសមតុល្យ គឺ១ពាន់៣១៤ដុល្លារអាមេរិក៕ 


ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN


ពាក្យទាក់ទង៖