+855 16 757 168     samnob@keiladaily.com
KD Logo

ល្បុក្កតោរំពឹងទទួលការទាក់ទាញខ្លាំង ក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំថ្មីនេះ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា លោក អ៊ូ តារា លើកឡើងថា ការត្រៀមខ្លួនសំដែងក្បាច់គុន និង តាំងពិព័រណ៍អាវុធសម័យបុរាណ នឹងកាន់តែធ្វើឲ្យមានភាពទាក់ទាញខ្លាំងដល់មហាជន ដើម្បីសិក្សាស្វែងយល់ពីគុនមរតកវប្បធម៌របស់ខ្មែរមួយនេះ នាឱកាសព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០១៨ លើទឹកខេត្តសៀមរាប។


អគ្គលេខាធិការ សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា រូបនេះ រៀបរាប់ដូច្នេះ ៖”រំពឹងនៅក្នុងឆ្នាំនេះ ដោយសារមានលក្ខណៈពិសេសជាងឆ្នាំមុន យើងរំពឹងថានឹងមានបងប្អូនយើងច្រើន ចូលរួមទស្សនា និងសិក្សាយល់ដឹងទាក់ទងនឹងគុនល្បុក្កតោ។ ព្រោះថាក្នុងពេលបច្ចុប្បនេះ យើងគួរតែមានការភ្ញាក់រលឹកក្នុងងាកមករកអ្វីដែលជាវប្បធម៌របស់ខ្មែរ ដែលពួកគាត់មានកត្តកិច្ចក្នុងការថែរក្សានិងអភិរក្ស”។

លោក អ៊ូ តារា បញ្ជាក់ថា អង្គរសង្ក្រាន្តឆ្នាំនេះ ល្បុក្កតោមានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយមានទាំងការសំដែង តាំងពិរព័រណ៍ និង ការប្រកួតទៀត។

អគ្គលេខាធិការសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បន្ត​ ៖”ប្លែកត្រង់ថា ឆ្នាំមុនទាំងសម្ភារៈសំដែងក៏យើងនៅមានកម្រិត និងការតាំងបង្ហាញក៏នៅមានកម្រិត ហើយចំនួនកីឡាករក៏មានកម្រិត។ ប៉ុន្តែឆ្នាំនេះយើងបានកែសម្រួលនៅចំណុចខ្វះខាតមួយចំនួនពីមួយឆ្នាំទៅមួយឆ្នាំ។ ដូច្នេះឆ្នាំនេះ យើងមានសំដែងផង យើងមានការប្រកួតផង។ ចឹងការប្រកួតវាមានភាពទាក់ទាញជាងការសំដែងទៅទៀត”។


លោក អ៊ូ តារា

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ឆ្នាំ២០១៨នេះ នឹងធ្វើឡើងចាប់ពីថ្ងៃទី១៣ ដល់១៦ ខែមេសា ដោយសហព័ន្ធកីឡាគុនល្បុតក្កតោកម្ពុជា នឹងត្រៀមកីឡាករ កីឡាការិនីប្រមាណ២០០នាក់ ដើម្បីសំដែងក្បាច់គុន ក្នុងព្រឹត្តិការណ៍ដ៍ធំប្រចាំឆ្នាំមួយនេះ៕

ផ្ដល់សិទ្ធិ ៖ ទូរទស្សន៍ PNN
រូបភាព ៖ Angkor Sangkrant

ពាក្យទាក់ទង៖