KD Logo
+855 16 757 168     samnob@keiladaily.com

Kyrgios ​ផ្ដួល Harrison ​ក្លាយ​ជា​កីឡាករ​អូស្ត្រាលីទី​២​ដែល​ឈ្នះ​ពាន​ Brisbane International

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៧​ខែ​មករា​ឆ្នាំ​២០១៨ កីឡាករ Nick Kyrgios ​បាន​ផ្ដួល​កីឡាករ Ryan Harrison ដោយ​ពិន្ទុ​៦-៤ និង ៦-២ ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ Brisbane International ហើយ​​លើក​បាន​​ជា​លើក​ទី​៤​នៅ​លើ​ទឹកដី​​កំណើត​របស់​ខ្លួន​ជា​លើក​ដំបូង​ និង​ជា​ការ​បង្កើន​​ទំនុក​ចិត្ត​ខ្ពស់​មុន​ព្រឹត្តិការណ៍ Australian Open។

មិន​តែ​ប៉ុណ្ណោះ Kyrgios ពេលនេះ​ក៏​ក្លាយ​ជា​កីឡាករ​អូស្ត្រាលី​ទី​២​ដែល​ឈ្នះ​ពាន​រង្វាន់​អាយុ​កាល​១០​ឆ្នាំ​មួយ​នេះ បន្ទាប់​ពី Lleyton Hewitt ​ឈ្នះ​ក្នុង​ឆ្នាំ​២០១៤​។ ការ​លើក​ពាននេះ​ក៏​បាន​រុញ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​រំកិល​ឡើង​៤​ចំណាត់​ថ្នាក់ ទៅ​កាន់​លេខ​រៀង​ទី​១៧​ពិភពលោក​ផង​ដែរ​ មុន​ Grand Slam Australian Open ​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥​ខែ​មករា​៕

ប្រែ​សម្រួល​៖ សិរីមង្គល​
ប្រភព​&​រូបថត​៖ Reuters