KD Logo
+855 16 757 168     samnob@keiladaily.com

អតីត​អ្នកចាត់ការ Chelsea ត្រូវ​បញ្ជូន​ទៅ​ពេទ្យដោយសារ​ក្រឡាប់​ឡាន​ពេល​ប្រណាំង Dakar Rally

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

លោក Andre Villas Boas ​ត្រូវ​បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ បន្ទាប់​ពី​ក្រឡាប់​រថយន្ត​អំឡុង​ពេល​ប្រណាំង​​ដំណាក់​កាល​ទី​៤​នៃ​​ព្រឹត្តិការណ៍ Dakar Rally នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៨ បណ្ដាល​ឱ្យ​ការ​ប្រឡូក​ក្នុង​វិស័យ​ប្រណាំង​ជា​លើក​ដំបូង​របស់​ខ្លួន​ឈាន​ដល់​ទី​បញ្ចប់​។

អតីត​អ្នកចាត់ការ Porto, Chelsea, Tottenham, Zenit St Petersburg និង Shanghai SIPG ​វ័យ​៤០​ឆ្នាំ​ ធ្វើ​បាន​យ៉ាង​គួរ​ឱ្យ​សរសើរ​ក្នុង​រថយន្ត Toyota Hilux ​របស់​ខ្លួន​នៅ​ដំណាក់​កាល​មុន​ៗ តែ​បាន​បុក​កូន​ភ្នំ​ខ្សាច់​អំឡុង​ពេល​ប្រណាំង​នៅ San Juan de Marcona ប្រទេស​ប៉េរូ​ បណ្ដាល​ឱ្យ​របួស​ខ្នង​។

សូម​រំឭក​ថា អតីត​ជំនួយ​ការ​លោក Jose Mourinho ទាំង​​នៅ Porto, Chelsea និង Inter Milan ​ខាង​លើ បាន​ចាកចេញ​ពី​​ក្លិប​ចិន​នៅ​ដំណាច់​រដូវ​កាល​២០១៧ ដើម្បី​មក​បំពេញ​ក្ដី​ស្រមៃ​មួយ​ទៀត​របស់​ខ្លួន​ជា​អ្នកប្រណាំង​រថយន្ត​ដ៏​សាហាវ​។ មុន​ជួប​បញ្ហា លោក Villas Boas ឈរ​លេខ​រៀង​ទី​៤៣​៕

ប្រែ​សម្រួល​៖ ប៊ុនតឺម
ប្រភព​&​រូបថត​៖ Eurosport