KD Logo
+855 16 757 168     samnob@keiladaily.com

Nadal ​ចាញ់ Berdych ​នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ Tie Break Tens

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កីឡាករ​វាយ​កូន​បាល់​ឆេក Tomas Berdych បាន​ឈ្នះ​កម្មវិធី Tie Break Tens ​បន្ទាប់​ពី​ផ្ដួល​​កំពូល​កីឡាករ​អេស្ប៉ាញ Rafael Nadal ក្នុង​ទីក្រុង Melbourne ​ប្រទេស​អូស្ត្រាលី​កាល​ពី​ថ្ងៃ​ពុធ​​ទី​១០​ខែ​មករា​​ឆ្នាំ​២០១៨​។

Tie Break Tens គឺ​ជា​ទម្រង់​មួយ​ក្នុង​កីឡា​វាយ​កូន​បាល់​ ដែល​មាន​តែ​ការ​ប្រកួត tie-break ប៉ុណ្ណោះ​ដែល​លេង ហើយ​អ្នក​ឈ្នះ​គឺ​ជា​កីឡាករ​ទី​១​ដែល​ឈាន​ដល់​១០​ពិន្ទុ​និង​នាំ​មុខ​ក្នុង​គម្លាត​២​។

កម្មវិធី​នេះ​គេ​ឃើញ​កំពូល​តារា​វាយកូន​បាល់​ត្រលប់​មក​វិញ​ដូច​ជា Novak Djokovic និង Rafael Nadal​។ អតីត​ម្ចាស់​ចំណាត់​ថ្នាក់​លេខ​១​លើ​លោក Djokovic បាន​បាត់​មុខ​ពីទីលានប្រកួត​តាំង​ពី​រង​របួស​កែង​ដៃ​ក្នុង​ព្រឹត្តិការណ៍ Wimbledon ​ឆ្នាំ​មុនម្ល៉េះ ទើប​តែ​វិល​មក​វិញ​ក្នុង​សប្ដាហ៍​នេះ​។ តែ Djokovic ​បាន​ធ្លាក់​នៅ​ជុំ​ទី​១​ក្រោម​ថ្វី​ដៃ Lleyton Hewitt ដែល​​ប្រដេញ​ Nadal ​យ៉ាង​កៀក​កិត​កាល​ពី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​។

ដោយ​ឡែកកីឡាករ​លំដាប់​ទី​២០​ពិភពលោក​ Tomas Berdych បាន​ផ្ដួល​កីឡាករ Nick Kyrgios ហើយ​ Milos Raonic ផ្ដួល Nadal ក្នុង​វគ្គ​ផ្ដាច់​ព្រ័ត្រ​​ដោយ​ពិន្ទុ​១០-៥ ដើម្បី​ប្រមូល​ប្រាក់​រង្វាន់​២៥០,០០០​ដុល្លារ​អាមេរិក​៕

ប្រែ​សម្រួល​៖ រាជសម្ភារ​
ប្រភព​&​រូបថត​៖ Reuters