KD Logo
+855 16 757 168     samnob@keiladaily.com

កីឡាករ​ប្រណាំង​​កង់​ជនជាតិ​​បារាំង​ចូល​និវត្តន៍​ពី​ការ​ប្រកួត​ក្នុង​វ័យ​១០៦​ឆ្នាំ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

កីឡាករ​​ប្រណាំង​កង់​ជនជាតិ​បារាំង លោក Robert Marchand ​ដែលមាន​វ័យ​១០៦​ឆ្នាំ ដែល​ងប់​ងល់​​នឹង​ការ​ជិះ​កង់​យ៉ាង​ខ្លាំង​នោះ បាន​ប្រកាស​ចូលនិវត្តន៍​កាល​ពី​ថ្ងៃ​ពុធ​ទី​១០​ខែមករា​ឆ្នាំ​២០១៨​។

ការ​សម្រេច​ចិត្ត​ចូល​និវត្តន៍​ដូច្នេះ​កើត​ឡើង​មួយ​ឆ្នាំ​ក្រោយ​ពី​លោក Robert ​បាន​បង្កើត​ឯតទគ្គកម្មពិភពលោក​សម្រាប់​ប្រភេទ​អាយុ​១០៥​ឆ្នាំ​ឡើង ដោយ​បំពេញ​ការ​ប្រណាំង​ចម្ងាយ​២២.៥២៨​គីឡូម៉ែត្រ​ក្នុង​រយៈ​ពេល​១​ម៉ោង​។

យ៉ាង​ណា​ក្ដី អតីត​បុគ្គលិក​ពន្លត់​អគ្គិភ័យ​​ដែល​កើត​ក្នុង​ឆ្នាំ​១៩១១​នៅ​ភាគ​ខាង​ជើង​ប្រទេស​បារាំង​រូបនេះ​មិន​មែនជា​ជន​ចម្លែក​ឡើយ​នៅ​ក្នុង​ការ​បំបែក​ឯតទគ្គកម្ម ដ្បិត​កាល​ពី​ទើប​គ្រប់​អាយុ​១០០​​ថ្មី​ថ្មោង លោក​បាន​ក្លាយ​ជា​អ្នក​ជិះ​កង់​លឿន​ជាង​គេ​បំផុត​ក្នុង​វ័យ​របស់ខ្លួន​ដែល​ជិះ​បាន​១០០​គីឡូម៉ែត្រ​។ នៅ​វ័យ​១០២​ឆ្នាំ​ លោក​​ជិះ​បាន​ចម្ងាយ​ជិត​​២៧​គីឡូម៉ែត្រ​​ក្នុង​មួយ​ម៉ោង​។

សូម​រំឭក​ថា លោក Robert ​ចាប់​ផ្ដើម​ជិះ​កង់​នៅ​ពេល​មាន​វ័យ​១៤​ឆ្នាំ ប៉ុន្តែ​ទើប​តែ​ដាក់​ចិត្ត​ដាក់​ក្លាយ​ខ្លាំង​ក្លា​នៅ​ពេល​លោក​មាន​វ័យ​៦៧​ឆ្នាំ​៕