+855 16 757 168     samnob@keiladaily.com
KD Logo

ជើង​ខ្លាំង Sebastien Loeb ​ដក​ខ្លួន​ពី​​ Dakar Rally

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ជើងឯក​ប្រណាំង rally ​ពិភពលោក​៩​សម័យ លោក Sebastien Loeb ​បាន​ដក​ខ្លួន​ពី​ព្រឹត្តិការណ៍ Dakar Rally កាល​ពី​ថ្ងៃ​ពុធ​ទី​១០​ខែ​មករា​ឆ្នាំ​២០១៨ ខណៈ​អ្នក​ការពារ​ជើងឯក​ Stephane Peterhansel ​បង្កើន​ការ​នាំ​មុខ​នៅ​ដំណាក់​កាល​ពេញ​ចុង​ក្រោយ​នៅ​ប្រទេស​ប៉េរូ​។

លោក Loeb ​វ័យ​៤៣​​ឆ្នាំ ដែល​បាន​ឈ្នះ​ដំណាក់​កាល​កាល​ពី​ថ្ងៃ​អង្គារ​សម្រាប់​ក្រុម Peugeot និង​ស្ថិត​ក្នុង​លំដាប់​ទី​២​ក្នុងតារាង​ពិន្ទុ​សរុប បាន​បោះ​បង់​​ការ​ប្រកួត​៥​គីឡូម៉ែត្រ​មុន​ដល់​ទី​ចម្ងាយ​២៦៦​គីឡូម៉ែត្រ​ពី San Juan de Marcona ទៅ Arequipa ដែល​ជា​ទី​ឈប់​សម្រាក​​មួយ​យប់​មុន​ឈាន​ចូល​ប្រទេស​បូលីវី​៕

ប្រែ​សម្រួល​៖ រាជសម្ភារ​
ប្រភព​&​រូបថត​៖ Reuters