+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាករជម្រើសជាតិបាល់ទះ មី រស្មី អះអាងកើនសមត្ថភាព ក្រោយលេងឱ្យក្លិបបាល់ទះថៃ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

ក្រោយចូលរួម​ជាមួយ​ក្លិបបាល់ទះ​ NK Fitness នៅលីគកំពូលថៃ ដែល​ជា​ក្លិប​បាល់ទះ​វិសាខា​កម្ពុជាទើបតែទិញយក​ អស់​ពេល​១រដូវកាលកន្លងមក សមាជិកក្រុមបាល់ទះជម្រើសជាតិកម្ពុជា មី រស្មី  លើក​ឡើង​ថា​ កម្រិត​គុណភាព​​លើការវាយសេវា និង លោតបាំង របស់​ខ្លួន​ ហាក់​កើនឡើង​ជាង​មុន​ ពិសេស​ការ​ទទួល​បានបទពិសោធ​ពីកីឡាករឆ្នើមៗ​ នៃ​ក្រុមជម្រើជាតិថៃ​។

ឱ្យ ដឹងកាល​សប្តាហ៍មុន សមាជិកក្រុមបាល់ទះ​ជម្រើសជាតិកម្ពុជា​ ធ្លាប់​ចេញ​ប្រជែង​ស៊ីហ្គេម​២០១៧​ នៅម៉ាឡេស៊ីឱ្យ​ដឹងបែបនេះ​៖

"ខ្ញុំទៅថៃបាន២ខែនេះ ខ្ញុំអភិវឌ្ឍន៍ខ្លួនបាន ទី១ សឺវីសរបស់ខ្ញុំគឺល្អជាងមុន ការទទួលសេវាហ្នឹងក៏គ្រាន់បើជាងមុនដែរបង ហើយបាំងបារាស់ហ្នឹងក៏ល្អជាងមុនបន្តិចដែរបង"។

បែបណាក្តី​ រស្មី ទទួល​ស្គាល់​ថា ខ្លួននៅមាន​ភាព​ខ្សោយ​ចំពោះ​ការទទួលសេវា ព្រោះកីឡាករនៅលីគកំពូលថៃ វាយសេវាបានល្អៗ បូករួមទាំងគ្រាប់បាល់លេង​ក្នុងលីគកំពូលថៃខុសប្លែក​ពីបាល់​នៅកម្ពុជា​ផង​នោះ​ ជាហេតុធ្វើឱ្យ​រូបគេពុំទាន់សម្របខ្លួនបានល្អ។​

" ចំនុចដែលខ្ញុំបារម្ភខ្លួនឯងហ្នឹងគឺ រឿងទទួលសឺវីសគេ នៅទីនោះសឺវីសគេល្អជាងនៅខ្មែរយើងហ្នឹង អញ្ចឹងយើងពិបាកទទួលបន្តិច ហើយណាមួយគេលេងបាល់លីគរបស់គេហ្នឹង វាពិបាកទទួលជាងបាល់មីកាសាដែលយើងធ្លាប់លេង"

គួរបញ្ជាក់ថា មី រស្មី ចូលរួមជាមួយក្លិបបាល់ទះ NK Fitness ដែលទើបផ្តូរឈ្មោះមក Visakha Thai ជាង២ខែមកហើយ ក្រោយបង្ហាញសមត្ថភាពយ៉ាង​លេចធ្លោ​ ក្នុង​ព្រឹត្តការណ៍ស៊ីហ្គេមឆ្នាំ២០១៧​ នៅម៉ាឡេស៊ី។ បច្ចុប្បន្ន​ រូបគេបង្ហាញខ្លួនជាផ្លូវការណ៍ឱ្យ​ក្រុម​បាល់ទះថៃមួយនេះ បាន៧ប្រកួតហើយ៕​

អត្ថបទ និងរូបភាព ៖ កណ្ដូប