KD Logo
+855 16 757 168     samnob@keiladaily.com

Federer និង Djokovic ឡើងដល់ជុំទី៤ពានធំបំផុតដើមឆ្នាំ Australian Open

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

កំពូលកីឡាករវាយកូនបាល់ Roger Federer និង Novak Djokovic ឡើងដល់ជុំទី៤ទាំងពីរនាក់ក្នុងព្រឹត្តិការណ៍ Australian Open ដោយឈ្នះ៣សិតសូន្យដូចគ្នា ថ្វីបើជើងខ្លាំងស៊ែបមានបញ្ហារបួសគួរឱ្យបារម្ភបន្តិចក្ដី។



អធិរាជវាយកូនបាល់ស្វ៊ីសវ័យ៣៦ឆ្នាំ Federer បានផ្ដួលកីឡាករបារាំង Richard Gasquet ៦-២, ៧-៥ និង ៦-៤ ដើម្បីឡើងទៅវគ្គ១៦នាក់ចុងក្រោយក្នុងនាមអតីតជើងឯក៥សម័យ ហើយត្រូវតតាំងជាមួយកីឡាករហុងគ្រីលេខ៨០ពិភពលោក Marton Fucsovics។



ចំណែកជើងឯក៦សម័យវ័យ៣០ឆ្នាំ Djokovic បានព្យាបាលរបួសផ្នែកខាងក្រោមនៃខ្នងនិងជើងអំឡុងការប្រកួត ប៉ុន្តែនៅតែអាចយកឈ្នះកីឡាករអេស្ប៉ាញវ័យស្របាលគ្នា Albert Ramos Vinolas ដោយពិន្ទុ ៦-២, ៦-៣ និង ៦-៣។

គួរដឹងដែរថា នេះជាការចូលរួមប្រកួតប្រជែងលើកដំបូងរបស់ Djokovic តាំងពីព្រឹត្តិការណ៍ Wimbledon ពាក់កណ្ដាលឆ្នាំ២០១៧មក ដោយសារតែសម្រាកព្យាបាលរបួសកែងដៃអស់៦ខែ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC