+855 16 757 168     samnob@keiladaily.com
KD Logo

Chung បង្កើតប្រវត្តិសាស្ត្រសម្រាប់កូរ៉េខាងត្បូង ឡើងដល់វគ្គ១/២ Grand Slam

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កីឡាករវាយកូនបាល់ Chung Hyeon ក្លាយជាជនជាតិកូរ៉េខាងត្បូងទី១ដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រព្រឹត្តិការណ៍ Grand Slam បន្ទាប់ពីផ្ដួលកីឡាករអាមេរិក Tennys Sandgren ៣សិតជាប់គ្នានៅ Australian Open។


កីឡាករវ័យ២១ឆ្នាំរូបនេះ យកឈ្នះដោយពិន្ទុ៦-៤, ៧-៦ និង ៦-៣ នៅលើទីលាន Rod Laver Arena នៅថ្ងៃពុធទី២៤ខែមករាឆ្នាំ២០១៨នេះ។ 

មិនតែប៉ុណ្ណោះ កីឡាករដែលមានលំដាប់ទី៥៨ពិភពលោករូបនេះក៏ក្លាយជាកីឡាករវ័យក្មេងបំផុតក្នុងពេល៨ឆ្នាំចុងក្រោយដែលឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Grand Slam និងជាបេក្ខជនវគ្គ៤នាក់ចុងក្រោយដែលមានចំណាត់ថ្នាក់ទាបជាងគេបំផុតនៅ Australian Open ក្នុងពេល១៤ឆ្នាំចុងក្រោយផងដែរ។


នៅថ្ងៃសុក្រខាងមុខ រូបគេនឹងត្រូវតតាំងជាមួយ Roger Federer ឬ Tomas Berdych បន្ទាប់ពីកីឡាករអង់គ្លេស Kyle Edmund ប្រកួតជាមួយកីឡាករក្រូអាត Marin Cilic នៅថ្ងៃព្រហស្បតិ៍រួចរាល់៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC