+855 16 757 168     samnob@keiladaily.com
KD Logo

Federer ឡើងផ្ដាច់ព្រ័ត្រ Australian Open លើកទី៧ក្រោយកីឡាករកូរ៉េខាងត្បូងបោះបង់ការប្រកួត

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កំពូលអ្នកវាយកូនបាល់ស្វ៊ីស Roger Federer បង្កើតឯតទគ្គកម្មឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ Australian Open ជាលើកទី៧ បន្ទាប់ពីកីឡាករកូរ៉េខាងត្បូង Hyeon Chung បានបោះបង់ការប្រកួតនៅសិតទី២នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រថ្ងៃសុក្រទី២៦ខែមករាឆ្នាំ២០១៨នេះ។


ខ្ចីចាស់កំពូលហឹរវ័យ៣៦ឆ្នាំកំពុងនាំមុខ៦-១ និង ៥-២ នៅពេលកីឡាករវ័យ២១ឆ្នាំកំពុងឡើងកូដរបស់កូរ៉េ បង្ខំចិត្តចុះចាញ់ បន្ទាប់ពីទទួលការព្យាបាលបញ្ហាពងទឹកក្នុងប្រអប់ជើងខាងឆ្វេង។


Federer នឹងតតាំងជាមួយកីឡាករក្រូអាត Marin Cilic ក្នុងវគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យទី២៨ខែមករាឆ្នាំ២០១៨ ដើម្បីស្វែងរកជើងឯក Grand Slam លើកទី២០ក្នុងអាជីព៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC