KD Logo
+855 16 757 168     samnob@keiladaily.com

ប្ដីប្រពន្ធ​ជិះ​កង់​ពី​ស្វីស​ទៅកូ​រ៉េខាងត្បូង​ជិត​២​ម៉ឺនគី​ឡូម៉ែតមើ​ល​កូន​ប្រុស​ប្រកួត​អូឡាំពិក ​

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

រយៈពេលមួយឆ្នាំ និង ចម្ងាយផ្លូវប្រមាណ១៧,០០០គីឡូម៉ែត្រ ទីបំផុតពួកគេបានមកដល់គោលដៅដើម្បីមើលកូនប្រុសប្រកួតព្រឹត្តិការណ៍អូឡាំពិករដូវរងានៅក្រុងព្យុងឆាង។


ឪពុក និង ម្ដាយកីឡាករជិះស្គីសេរី Mischa Gasser បានចោលអ្វីគ្រប់យ៉ាងដើម្បីបំពេញក្ដីស្រមៃខ្លួនដោយការជិះកង់។

បុរស ស្ត្រីវ័យជាង៥០ឆ្នាំ លោក Guido Huwiler ដែលមានពុកចង្កាវែង និង លោកស្រី Rita Ruttimann បានចាកចេញពីផ្ទះកាលខែកុម្ភៈ ឆ្នាំទៅមិញ និងបានទៅដល់ក្រុងព្យុងឆាង កាលថ្ងៃទី១៣ កុម្ភៈ កន្លងទៅ ដោយឆ្លងកាត់២០ប្រទេស។ 


ការជិះកង់នេះមានភាពលំបាកខ្លាំង តែក៏បានផ្ដល់ផ្លែផ្កាមកវិញដែរ។ ដំណាក់កាលលំបាកបំផុតគឺពេលឆ្លងកាត់ប្រទេសអ៊ុយបេគីស្ថាន, តាជីគីស្ថាន និង គីហ្គីស្ថាន ដែលផ្លូវធ្វើដំណើរខ្ពស់ជាងកម្ពស់ទឹកសមុទ្រដល់ទៅ៤០០០ម៉ែត្រ៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ thestar