KD Logo
+855 16 757 168     samnob@keiladaily.com

Federer បំបែកឯតទគ្គកម្មមួយទៀតហើយក្នុងប្រវត្តិសាស្ត្រកីឡាវាយកូនបាល់

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

កំពូលអ្នកវាយកូនបាល់ស្វ៊ីស Roger Federer និយាយថាការក្លាយជាម្ចាស់ចំណាត់ថ្នាក់លេខ១ពិភពលោកដែលមានវ័យចំណាស់ជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ គឺជាសុបិនក្លាយជាការពិតមួយ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះបានផ្ដួលកីឡាករហុល្លង់ Robin Haase ៤-៦, ៦-១ និង ៦-១ ក្នុងវគ្គ៨នាក់ចុងក្រោយពាន Rotterdam Open ដើម្បីឡើងទៅជំនួស Rafael Nadal នៅទីកំពូលនៃចំណាត់ថ្នាក់កីឡាករវាយកូនបាល់ពិភពលោក។

Federer បានវ៉ាឈ្នះអតីតជើងឯក Grand Slam ៨សម័យ Andre Agassi ដែលរបូត​ចំណាត់ថ្នាក់លេខ១លើលោកក្នុងវ័យ៣៣ឆ្នាំក្នុងខែកញ្ញាឆ្នាំ២០០៣។

ម្ចាស់ជើងឯក Australian Open 2018 ដែលបានកាន់កាប់ចំណាត់ថ្នាក់លេខ១លើលោកលើកដំបូងក្នុងឆ្នាំ២០០៤ និយាយថា៖ “រឿងមួយនេះមានន័យបំផុតនៅក្នុងវ័យ៣៦ឆ្នាំ ជិត៣៧។ នៅពេលអ្នកកាន់តែចាស់ អ្នកត្រូវធ្វើការច្រើនជាងមុនទ្វេដង។ អ្នកត្រូវដណ្ដើមវាពីនរណាម្នាក់ដែលបានធ្វើការខ្លាំងដើម្បីទៅដល់ទីនោះ។ ការឈានដល់ចំណាត់ថ្នាក់លេខ១គឺជាសមិទ្ធផលខ្ពស់បំផុតក្នុងកីឡាវាយកូនបាល់។ វាជាដំណើរដ៏អស្ចារ្យ ហើយការមកដល់ទីនេះ ជាទីដែលខ្ញុំបានសិទ្ធិអនុគ្រោះលើកដំបូងក្នុងឆ្នាំ១៩៩៨ មានន័យខ្លាំងណាស់”។

សូមរំឭកថា Federer បានគ្រងលេខ១លើលោកលើកដំបូងក្នុងខែកុម្ភៈឆ្នាំ២០០៤ តែរបូតតំណែងនេះតាំងពីខែតុលាឆ្នាំ២០១២ និងរអិលដល់ចំណាត់ថ្នាក់ទី១៧កាលពីខែមករាឆ្នាំ២០១៧៕


ប្រែសម្រួល៖ សិរីមង្គល
ប្រភព&រូបថត៖ BBC