KD Logo
+855 16 757 168     samnob@keiladaily.com

Federer ផ្ដួល Dimitrov លើកពាន Rotterdam Open 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

Roger Federer បានសាទរការវិលទៅកាន់កំពូលតារាងតេន្នីសលំដាប់ទី១ពិភពលោកដោយការឈ្នះពានរង្វាន់ជាលើកទី២ក្នុងរដូវកាល២០១៨ ក្រោយផ្ដួល Grigor Dimitrov ដើម្បីក្រសោបជើងឯក Rotterdam Open នៅថ្ងៃអាទិត្យ ទី១៨ កុម្ភៈ។


Federer ដែលបានក្លាយជាម្ចាស់កំពូលតារាងពិភពលោកចាស់ជាងគេ បានផ្ដួលកីឡាករប៊ុលហ្គារី ដោយលទ្ធផល ៦ទល់នឹង២ និង ៦ទល់នឹង២។ 

ជើងខ្លាំងជនជាតិស្វីសរូបនេះចាត់ទុកជ័យជម្នះខាងលើជារឿងមិនគួរឲ្យជឿ ហើយក៏មិនជឿថា លោកអាចឡើងទៅកាន់លំដាប់ទី១ពិភពលោក។ លោកថា នេះជារឿងដ៏អស្ចារ្យក្នុងអាជីពរបស់ខ្លួន។

គួរបញ្ជាក់ថា Rotterdam Open ជាពានរង្វាន់តេន្នីសទី៩៧ ក្នុងអាជីពតេន្នីសរបស់ Roger Federer៕