+855 16 757 168     samnob@keiladaily.com
KD Logo

កីឡាការិនីរាំលើទឹកកកបារាំងម្នាក់របូតដៃអាវពេលចាប់ផ្ដើមប្រកួត 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖  

កីឡាការិនី Gabriella Papadakis បានរបូតដៃអាវបន្តិចពេលចាប់ផ្ដើមការប្រកួតរាំលើទឹកកកក្នុងព្រឹត្តិការណ៍អូឡាំពិករដូវរងានៅថ្ងៃចន្ទ ទី១៩ កុម្ភៈ ដែលស្ទើរធ្វើឲ្យនាងជ្រុះអាវទាំងអស់ចេញពីដងខ្លួន។


កីឡាការិនីបារាំងរូបនេះ និង ដៃគូ ដែលបានរាំចង្វាក់ឡាទីន បានព្យាយាមទាញដៃអាវឡើងិវញ។ យ៉ាងណាក៏ដោយ Papadakis បានសម្ដែងយ៉ាងល្អ ទោះមានបញ្ហានេះក៏ដោយ។

ជាលទ្ធផល អ្នកទាំងពីរធ្វើបាន៨១ពិន្ទុចុច៩៣ បញ្ចប់នៅលំដាប់ទី២ក្រោមគូប្រជែងមកពីកាណាដា។

ការប្រកួតនេះនឹងបន្តធ្វើនៅថ្ងៃអង្គារ ទី២០ កុម្ភៈ លើវិញ្ញាសារាំបែបសេរី៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ cbc