KD Logo
+855 16 757 168     samnob@keiladaily.com

អូឡាំពិករដូវរងា៖ ន័រវេសគ្រងលេខ១ក្នុងតារាងមេដាយ, កូរ៉េខាងត្បូងលេខ៧, ចិនបានមាសតែ១គត់

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖   Subscribe

ព្រឹត្តិការណ៍កីឡាអូឡាំពិរដូវរងាឆ្នាំ២០១៨នៅទីក្រុង Pyeongchang ដែល​មាន​១០២​វិញ្ញាសា​ក្នុង​១៥​ប្រភេទ​កីឡានិង​បើកឆាកកាលពីថ្ងៃទី៩ខែកុម្ភៈ បានចប់ជាស្ថាពរហើយនៅថ្ងៃអាទិត្យទី២៥ម្សិលមិញនេះ។

ន័រវេស ឈរកំពូលតារាងមេដាយ បន្ទាប់ពីកំពូលកីឡាការិនីស្គីវ័យ៣៧ឆ្នាំ Marit Bjorgen ឈ្នះមេដាយមាសនៅថ្ងៃចុងក្រោយក្នុងវិញ្ញាសានារីចម្ងាយ៣០គីឡូម៉ែត្រ នាំឱ្យប្រទេសអឺរ៉ុបមួយនេះមានមេដាយមាស១៤ ប្រាក់១៤ និងសំរឹទ្ធ១១ សរុប៣៩ ហើយ​ឡើង​ឈរ​ពី​លើ​ អាល្លឺម៉ង់ ​ដែល​រកបានមេដាយមាស១៤ដែរ តែប្រាក់១០ និង សំរឹទ្ធ៧។ 

ម្ចាស់ផ្ទះកូរ៉េខាងត្បូង ស្ថិតនៅលេខរៀងទី៧ក្នុងចំណោមប្រទេសទាំង៩២ដែលបានចូលរួម ដោយរកបានមេដាយមាស៥ ប្រាក់៨ និងសំរឹទ្ធ៤ ចំណែកកូរ៉េខាងជើងដែលបញ្ជូនអត្តពលិក១០រូបមកប្រកួតប្រជែងនោះមិនដណ្ដើមបានមេដាយអ្វីឡើយ។

ដោយឡែក ប្រទេសយក្សអាស៊ី ចិន ដែលមានអត្តពលិក៨០រូបប្រកួតប្រជែង រកបានត្រឹមមេដាយមាស១គត់ ប្រាក់៦ និងសំរឹទ្ធ២ ឈរលេខរៀងទី១៦ក្នុងតារាង។
ព្រឹត្តិការណ៍អូឡាំពិករដូវរងាឆ្នាំ២០២២នឹងធ្វើឡើងនៅរដ្ឋធានីប៉េកាំងប្រទេសចិន ពីថ្ងៃទី៤ដល់២០ខែកុម្ភៈ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC